• This page, អំពីគណៈកម្មការសមភាពប្រាក់សហព័ន្ធ និងពិនិត្យពិច័យភាពទទួលភារៈ, is   offered by
  • COVID-19 Federal Funds Office

អំពីគណៈកម្មការសមភាពប្រាក់សហព័ន្ធ និងពិនិត្យពិច័យភាពទទួលភារៈ

គណៈកម្មការសមភាពប្រាក់សហព័ន្ធ និងពិនិត្យពិច័យភាពទទួលភារៈ មានភារៈកិច្ចជាមួយការតាមដានរបៀប នៃប្រាក់ ក្រឹត្យគំរោងការសង្រ្គោះអាមេរិកាំង (American Rescue Plan Act, ARPA) បានចំណាយ នៅក្នុងរដ្ឋម៉ាស្សាជូសេត្ដ។

តើក្រឹត្យគំរោងការសង្រ្គោះប្រជាជនអាមេរិកាំង (ARPA) ជាអ្វី?

រដ្ឋាភិបាលសហព័ន្ធ បានចុះហត្ថលេខា ក្រឹត្យគំរោងការសង្រ្គោះអាមេរិកាំង (ARPA) ចូលទៅជាច្បាប់ នៅថ្ងៃទី 11 ខែមីនា 2021។ ច្បាប់នេះផ្ដល់ប្រាក់ $1.9 ពាន់កោដិ សំរាប់បន្ដឆ្លើយតបជំងឺ COVID-19 និងការស្រាក ស្រាន្ដ នៅពាសពេញសហរដ្ឋ រួមទាំង $350 ពាន់កោដិ សំរាប់ប្រាក់ជំនួយការស្រាកស្រាន្ដកូរ៉ុណាវីរុស តាមរដ្ឋ និងមូលដ្ឋាន។

រដ្ឋម៉ាស្សាជូសេត្ដ បានទទួលប្រាក់ប្រហែល $8.7 ពាន់កោដិ មកពី ARPA៖

  • $5.3 ពាន់កោដិ សំរាប់រដ្ឋាភិបាលរដ្ឋ ដើម្បីចាយ។
  • $3.4 ពាន់កោដិ សំរាប់រដ្ឋាភិបាលក្រុង និងទីក្រុង ដើម្បីចាយ។
  • $25 ពាន់កោដិ សំរាប់រដ្ឋាភិបាលកុលសម្ព័ន្ធ ដើម្បីចាយ។

ស្វែងយល់ថែមទៀត អំពីប្រាក់ ARPA នៅរដ្ឋម៉ាស្សាជូសេត្ដ

តើគណៈកម្មការសមភាពប្រាក់សហព័ន្ធ និងពិនិត្យពិច័យភាពទទួលភារៈ ជាអ្វី?

រដ្ឋម៉ាស្សាជូសេត្ដបានយល់ព្រមគំរោងច្បាប់ ដើម្បីចាយប្រាក់ $2.55 ពាន់កោដិ នៃ $5.3 ពាន់កោដិ ក្នុងប្រាក់ ARPA (ជំពូក 102 នៃក្រឹត្យឆ្នាំ 2021)។ រដ្ឋបានត្រៀមទុកប្រាក់នៅសល់ទាំងនោះ សំរាប់ប្រើនៅពេល អនាគត។

គំរោងច្បាប់នេះក៏បានបង្កើត សមាជិក 25 នាក់ នៃគណៈកម្មការសមភាព និងភាពទទួលភារៈ ដើម្បីវាយតម្លៃ របៀបនៃប្រាក់ ARPA បានចំណាយ នៅក្នុងសហគមន៍ដោយមិនស្មើភាគគ្នា បានរងផលប៉ះពាល់ដោយជំងឺ COVID-19 រាតត្បាត។ សមាជិកគណៈកម្មការ រួមមានអ្នកតំណាងមកពីក្រុមចុះរុះនៃអង្គការនានា មកពី ពាសពេញរដ្ឋ។

សមាជិកគណៈកម្មការសមភាពប្រាក់សហព័ន្ធ និងពិនិត្យពិច័យភាពទទួលភារៈ
(បានរៀបចំតាមឈ្មោះ, អង្គការ/តំណែង, ការតែងតាំងអាជ្ញា)

Help Us Improve Mass.gov  with your feedback

Please do not include personal or contact information.
Feedback