• This page, រៀនអំពីមជ្ឈមណ្ឌលរកការងារម្តងទៀត (REC) ក្រុង Boston។, is   offered by
  • Department of Unemployment Assistance

រៀនអំពីមជ្ឈមណ្ឌលរកការងារម្តងទៀត (REC) ក្រុង Boston។

What to expect at your appointment and the services that are available.

សូមស្វាកំន៍​មក​មជ្ឈមណ្ឌល​រកការងារ​ម្តងទៀត (REC) ក្រុង Boston​។  យើង​គ្រាន់តែ​មជ្ឈមណ្ឌល​ណាត់ជួប​ប៉ុណ្ណោះ ដែលផ្តល់ការរក​ការងារ​ម្តងទៀត​ជាកច្បាស់ និង​សេវា​កម្មវិធី MassHire ។

ទាញយកសេចក្តីណែនាំ

Table of Contents

ការប្រាប់គេឲ្យដឹង

ក្រោយ​ពី​អ្នក​ប្រាប់​គេ​ឲ្យដឹង សម្រាប់​ការណាត់​ជួប​របស់​អ្នក អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​មួយ​ជាមួយ​នឹង​លេខ REC ។ កុំបាត់បង់ប័ណ្ណនេះ​ឡើយ ។ លេខថត​បញ្ចូល​នឹង​ជួយ​អ្នក​ឲ្យ​ស្វែងរកស្ថានីយ​នានា ដែល​អ្នក​អាច​ទៅ​ក្នុង​កំឡុង​ពេល​អ្នក​នៅ​មជ្ឈមណ្ឌល ។

យើង​អាច​ស្នើសុំអ្នក​ឲ្យ​ផ្តល់​ដល់​យើង​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​យើង​អាច ពិចារណា​ថា​តើ​សេវា​ណា​ត្រូវការ ។ ព័ត៌មាន​នេះ​គឺ​សម្ងាត់ហើយ​បុគ្គលិក ត្រូវ​បាន​បំពាក់បំប៉ន ឲ្យ​រក្សា​ព័ត៌មាន​ឯកជន​របស់​អ្នក ។ ពួកគេ​អាច​សួរ​រក​លេខ​សន្តិសុខ​សង្គម​របស់​អ្នក ។ អ្នក​អាច​សរសេរ​ព័ត៌មាន​នេះ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ យើង​អាច​ផ្តល់​ក្រដាស​ឯកសារ​ទៅ​អ្នក​ឬ យើង​អាច​បំផ្លាញ​វា​ចោល​ដើម្បី​ការពារព័ត៌មាន​របស់​អ្នក ។ កុំ​ហៅ​លេខ​សន្តិសុខ​សង្គម​របស់​អ្នក​ឲ្យ​ឮ ៗ​នៅ​ក្នុង​មជ្ឈមណ្ឌល​រការងារ​ម្តង​ទៀត​ឡើយ ។

បន្ទាប់ពីអ្នកប្រាប់​គេ​ឲ្យដឹង​អំពី​ការណាត់ជួប​របស់​អ្នក យើងនឹងស្នើសុំ​អ្នក​ឲ្យឈរ​ក្នុងជួរស្ថានីយទទួល​ស្វាគមន៍​ឬ ទៅ​ទីកន្លែង​អង្គុយ​រង់ចាំ ។

ស្ថានីយស្វាគមន៍ និងស្ថានីយកម្មវិធី

នៅ​ឯ​ស្ថានីយ​ទទួល​ស្វាគមន៍ យើង​នឹង​សួរ​សំណរ​ដើម្បី​ឲ្យ​យល់​ដឹង​អំពី​តម្រូវការ​របស់​អ្នក ។  យើង​នឹង​អាចជួយ​អ្នក​ដើម្បី​ទទួល​បាន​អ្វី​ ដែល​អ្នក​ត្រូវការ​នៅ​ស្ថានីយទទួល​ស្វាគមន៍ ។

អ្នក​នឹង ទទួល​ក្រដាស​សំណួរ​បោះពុម្ភ​ចេញ​មួយសន្លឹក ក្នុង​ភាសា​ចំណង់​ចំណូលចិត្ត​របស់​អ្នក ។  នេះនឹ​ជួយ​យើង​ឲ្យ​វាយតម្លៃ លើ​ស្ថានភាព​របស់​អ្នក និង​សម្រេច​ថា​តើ​មណ្ឌល​សេវា​ណា​មួយ​ដែល​អ្នក​ត្រូវការ ។

ប្រសិន​បើ​យើង​មិន​អាច​ជួយ​អ្នក​នៅស្ថានីយទទួលស្វាគមន៍ទេ អ្នក​នឹងគួរតែ​ទៅ​ស្ថានីយ​កម្មវិធី​មួយ​ដើម្បី​នឹង​ជួប​ជាមួយ​សមាជិក​បុគ្គលិក​ម្នាក់ ។ សមាជិក​បុគ្គលិកមជ្ឈមណ្ឌល​ម្នាក់ នឹង​យក​អ្នក​ទៅ​ឯ​ស្ថានីយ នៅ​ខាង​ក្រោយ​ស្ថានីយ​ទទួលស្វាគមន៍ ប្រសិន​បើ​មាន​ស្ថានីយ​កម្មវិធី​ផ្តល់​ជូន ។

ប្រសិន​បើ​ស្ថានីយ​មួយ​មាន​ជូន​អ្នក​ទេ យើង​នឹង​ស្នើសុំ​អ្នក​ឲ្យ​រង់ចាំក្នុង​មន្ទីរ​រង់ចាំ ។ សមាជិក​បុគ្គលិក ម្នាក់​នឹង​ហៅ​លេខ​របស់​អ្នក​នៅ​ពេល​ស្ថានីយ​បន្ទាប់​មាន​ទំនេរ ។​ ប្រសិន​បើ​អ្នក​មិន​អាច​រង់ចាំ​នៅ​ស្ថានីយ កម្មវិធី​ឲ្យ​នៅ​ទំនេរ​បាន​សូម​ប្រាប់បុគ្គលិក​មជ្ឈមណ្ឌល ដើម្បី​ឲ្យ​យើង​អាច​ផ្តល់​ការណាត់​ជួប​របស់​អ្នក​ទៅ​ភ្ញៀវ​ម្នាក់​ទៀត ។ 

ធនធាន MassHire

អ្នក​អាច​រកឃើញ​បុគ្គលិក​ពី ក្រសួង​សេវា​អាជីព MassHire (MassHire Department of Career Services, MDCS) នៅ​មជ្ឈមណ្ឌល​រកការងារ​ម្តង​ទៀត (Re-Employment Center, REC) ។ បុគ្គលិក​ទាំងនេះ​អាច​តភ្ជាប់​អ្នក​ទៅ​នឹង​មជ្ឈមណ្ឌលអាជីព MassHire នៅ​ក្បែរ​ដើម្បី​ជួយ​អ្នក​ឲ្យ​អាច​ចាប់ផ្តើម “ផ្លូវ​ទៅកាន់​រកការងារ​ម្តង​ទៀត” ។ អ្នក​អាច​ចូលរួម​ការទម្រង់ទិស MassHire ដើម្បី​រៀន​អំពី​កម្មវិធី និង​សេវា​ដែល​អាច​ជួយ​អ្នក ។ 

សេវាមជ្ឈមណ្ឌល​អាជី MassHire

  • មាន​សិទ្ធិ​ចំពោះ​ការបើកផ្សព្វផ្សាយ​ការងារ និង​ការយោង​ចំពោះ​អាជីព
  • ការបំពាក់បំប៉នជំនាញ​ការងារ និង​ការរុករក​ការបំពាក់​បំប៉ន
  • សេវា​ស្វែងរក​ការងារ និង​ការដាក់នៅ​កន្លែងធ្វើការ
  • ការប្រឹក្សានិង​ការគ្រោង​អាជីព
  • មាន​សិទ្ធិ​ចំពោះ​បណ្តាញ​នៃដៃគូ​មួយ​និង​កម្មវិធី​របស់​គេ
  • មាន​សិទ្ធិ​ចំពោះ​ព័ត៌មាន​ទីផ្សារ​ពលកម្ម​រចនា ស្តី​ពីការងារ​ក្នុង​ឧស្សាហកម្ម និង​តំបន់​របស់អ្នក ។


អ្នក​អាច​ប្រើ​កាំព្យូទ័រនៅ​មជ្ឈមណ្ឌល​ដើម្បី​ចុះ​ឈ្មោះ​សម្រាប់ MassHire JobQuest ។ គេហទំព័រ MassHire Jobquest គឺជា​ទីកន្លែង​ដែល​អ្នក​នឹង​ចាប់ផ្តើម​សមាជិកភាព​របស់​អ្នក​ជាមួយ MassHire ។ ក្រោយ​ពី​អ្នក​ចុះ​ឈ្មោះ អ្នក​អាច​ដាក់​ពេល​ណាត់​ជួប​ដោយ​ខ្លួន​ឯង សម្រាប់​សេវាណាមួយ ត្រូវ​បាន​ផ្តល់​នៅវ​មជ្ឈមណ្ឌល​អាជីព​នៅក្បែរ​អ្នក ។ ដើម្បី​ស្វែងរក​មជ្ឈមណ្ឌល​អាជីព​នៅ​ក្បែរ​អ្នក សូម​ចូល​ទៅ ៖ https://www.mass.gov/how-to/find-a-masshire-career-center.

សមាជិក​បុគ្គលិកស្ថានីយទទួល​ស្វាគមន៍ អាច​ស្នើសុំ​អ្នក​ឲ្យ​ទៅ​កម្មវិធី​តម្រង់ទិសនៅ MassHire ក្នុង​បន្ទប់ MassHire Orientation ។ អ្នក​អាច​ចូល​ទៅ​បន្ទប់តម្រង់ទិស MassHire ជា​មុន​សិន ប្រសិន​បើ​អ្នក​មាន​ពេល​កំឡុង​ពេល​អ្នក​រង់ចាំ ។

ប្រសិនបើយើងស្នើសុំអ្នកឲ្យទៅស្ថានីយ UI ឬ កម្មវិធី PUA

ក្រោយ​ពី អ្នក​អង្គុយចុះ​នៅ​ស្ថានីយ​កម្មវិធី អ្នក​នឹង​ទទួល​កាស​ស្អាត​មួយ​ដើម្បី​និយាយ​ជាមួយ​សមាជិក​បុគ្គលិក​ម្នាក់​ក្នុង​កាំព្យូរព័រ ។ នៅ​ពេល​អ្នក​ទៅ​ដល់​ស្ថានីយកម្មវិធី​ជ្រើស “Join” ​នៅ​លើ​អាក្រង់​ប៉ះ ។ សូម​សួរ​រក​ជំនួយ ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​បច្ចេកវិទ្យា​ណាមួយ ឬសមាជិក​បុគ្គលិក​វើតថុល ប្រាប់​អ្នក​ឲ្យ​ធ្វើ​បែប​នេះ ។

សមាជិក​បុគ្គលិក​វើតថុល​នៅ​គ្រា​នោះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​បកប្រែ​ចូលរួម ​ដើម្បី​គាំទ្រ​តំរូវការ​ភាសា​របស់​អ្នក ។

ក្រោយ​ពី​អ្នក​ធ្វើ​ចប់នៅ​ស្ថានីយ UI ឬ កម្មវិធី PUA៖

  • ប្រសិន​បើ​អ្នក​ចង់​ជួប​ជាមួយ​សមាជិក​បុគ្គលិក​ DUA ដោយ​ផ្ទាល់ អ្នក​អាច​ទៅ​ទីកន្លែង​រង់ចាំ រហូតដល់​សមាជិក​បុគ្គលិក​ហៅ​អ្នក ។
  • ប្រសិន​បើ​អ្នក​ត្រូវការ​សេវា​រក​ការងារ អ្នក​នឹង​ចូល​ទៅ​បន្ទប់តម្រង់ទិស MassHire ។ សូម​យក​កាស​របស់​អ្នក​ទៅ​ជាមួយ​អ្នក ។
  • ប្រសិនបើ​អ្នក​ត្រូវការ​កំណត់​លេខ​សម្ងាត់​របស់​អ្នក​ឡើង​វិញ អ្នក​នឹង​ទៅ​បន្ទប់​សម្ភាសន៍​ឬ​បន្ទប់​ធនធាន MassHire ។ អ្នក​អាច​លើក​ទូរស័ព្ទ​មួយ​ឡើង ជ្រើស​យក​បាតុង ដែល​និយាយ “PIN” នៅ​ក្បែរ​វា ហើយ​ធ្វើ​តាន​សេចក្តីណែនាំពី​បុគ្គល​នៅ​ក្នុង​ទូរស័ព្ទ ។

សូម​ប្រើ​ក្រដាសជូតសំអាត ដើម្បី​សំអាត​តុសម្រាប់​អតិថិជន​ក្រោយ មុន​នឹង​អ្នក​ចាកចេញ​ពី​ស្ថានីយ ។ អ្នក​មិន​ចាំបាច់​ជូត​អាក្រង់​កាំព្យូទ័រ​ទេ ។

នៅ​ពេល​អ្នក​បញ្ចប់​ហើយ សូម​ដាក់​កាស​របស់​អ្នក​នៅ​ក្នុង​ធុង ដែល​ស្ថិត​នៅ​គេហបទ ត្រឡប់​ចេញ​ទៅ​ទីកន្លែង​រង់ចាំនៅក្បែរ​បន្ទប់ស្តុក និង​បុគ្គលិក ។  យើង​នឹង​សម្លាប់​មេរោគ​នៃ​កាស​សម្រាប់​អ្នក​ប្រើ​បន្ទាប់ ។

យើង​សូម​អរគុណ​អ្នក​ចំពោះ​ទស្សនកិច្ច​របស់​អ្នក ​ហើយ​សង្ឃឹម​ថា​អ្នក​មាន​ពេលសេសសល់​នៃ​ថ្ងៃ​យ៉ាង​ល្អ ។

Help Us Improve Mass.gov  with your feedback

Please do not include personal or contact information.
Feedback