ព័ត៌មានទាក់ទងនឹងឧបករណ៍តេស្តជាតិស្រវឹងក្នុងដង្ហើម ដែលត្រូវគេប្រើនៅ ក្នុងករណីរបស់លោក-អ្នកក្នុនៅងតុលាការ

សេចក្ដីជូនដំណឹងត្រូវបានផ្ញើដោយតុលាការទៅកាន់អ្នកដែលសំណុំរឿងរបស់ពួកគេទទួលរងឥទ្ធិពលពីឧបករណ៍វាស់ជាតិអាកុល Draeger 9510 Alcotest។

ឯកសារតុលាការបានបង្ហាញថា ម៉ាស៊ីនពិនិត្យជាតិស្រវឹងក្នុងដង្ហើមប្រភេទ Alcotest 9510 ដែលត្រូវបានគេប្រើនៅក្នុងករណីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដែលលោក-អ្នកត្រូវបានគេផ្តន្ទាទោស ឬបានទទួលថាមានអង្គហេតុគ្រប់គ្រាន់។

សវនាការទូទាំងរដ្ឋត្រូវបានគេធ្វើឡើងដើម្បីកំណត់ពីភាពជឿជាក់តាមវិទ្យាសាស្ត្រនៃលទ្ធផលពិនិត្យដង្ហើម។ តាមលទ្ធផលនៃសវនាការនោះ រាល់ការធ្វើតេស្តដង្ហើមដែលត្រូវបានគេធ្វើឡើងនៅក្នុងរដ្ឋម៉ាស្សាឈូសេត្ស៍រវាងខែមិថុនា ឆ្នាំ២០១១ និងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ ត្រូវបានគេដកចេញពីការប្រើប្រាស់ក្នុងការកាត់ទោសព្រហ្មទណ្ឌ។ ការដកចេញនេះអាចផ្តល់ឱកាសមួយដល់លោក-អ្នកដើម្បីប្រឆាំងតវ៉ានឹងសំណុំរឿងរបស់លោក-អ្នក។

កញ្ចប់មកពីតុលាការនេះ រួមបញ្ចូលទាំងព័ត៌មានអំពីសិទ្ធិតាមច្បាប់ និងការជ្រើសរើសរបស់លោក-អ្នកដែលត្រូវបានផ្តល់ជូនដោយគណៈកម្មាធិការសេវាកម្មមេធាវីផ្នែកផ្លូវច្បាប់ដែលជាភ្នាក់ងារការពារចុងចោទជារសាធារណៈទូទាំងរដ្ឋ។ បើសិនជាលោក-អ្នកមានសំណួរអ្វី សូមលោក-អ្នកទូរស័ព្ទទាក់ទងទៅបណ្តាញព៌ត័មាអ្នកការពារសាធារណៈតាមលេខ (617) 910-5856 ឬចូលទៅកាន់គេហទំព័រ www.mass.gov/breathalyzer។ សូមពិនិត្យមើលលិខិតភ្ជាប់មកពី CPCS សំរាប់ព័ត៌មានបន្ថែម។ 

Contact

Help Us Improve Mass.gov  with your feedback

Please do not include personal or contact information.
Feedback