I. សេចក្ដីផ្ដើម
វាជាគោលការណ៍របស់ការិយាល័យប្រតិបត្តិកិច្ចការថាមពលនិងបរិស្ថាន ("EEA") ដែលថាគ្មាន នរណាម្នាក់នឹងត្រូវបានបដិសេធអត្ថប្រយោជន៍ ឬទទួលរងនូវការរើសអើង ការបំភិតបំភ័យ ឬការសងសឹកនៅក្នុងកម្មវិធី សេវាកម្ម ឬសកម្មភាពណាមួយរបស់ EEA ដោយផ្អែកលើភេទ ពូជសាសន៍ ពណ៌សម្បុរ សាសនា ជំនឿ ដើមកំណើតជាតិ (រួមទាំងសមត្ថភាពភាសាអង់គ្លេស មានកម្រិត) អត្តសញ្ញាណយេនឌ័រ ប្រាក់ចំណូល ពិការភាព អាយុ ទំនោរផ្លូវភេទ ជាតិពន្ធុ ព័ត៌មានហ្សែន ពូជពង្ស ឬឋានៈជាអតីតយុទ្ធជន របស់បុគ្គលនោះឡើយ។។ EEA ក៏តម្រូវឱ្យអ្នកម៉ៅការ និងអ្នកទទួលជំនួយរបស់ខ្លួនគោរពតាមគោលនយោបាយនេះផងដែរ។
EEA ស្វែងរកការធានានូវការអនុលោមតាមគោលនយោបាយនេះទាំងស្រុង និងលើកទឹកចិត្តដល់បុគ្គលណាម្នាក់ដែលជឿថា EEA ឬនិយោជិត អ្នកម៉ៅការ ឬអ្នកទទួលជំនួយណាម្នាក់របស់ខ្លួនបាន បំពានលើគោលនយោបាយនេះ ដើម្បីរាយការណ៍ពីការរំលោភបំពាននោះដូចមានចែងក្នុងនីតិវិធី បណ្តឹងសារទុក្ខនេះ។ EEA យកចិត្តទុកដាក់លើការចោទប្រកាន់បែបនេះ ហើយប្តេជ្ញាដោះស្រាយ ការប្ដឹងសារទុក្ខដោយយុត្តិធម៌ សមធម៌ និងឆាប់រហ័ស។
ឯកសារនេះមានគោលបំណងធ្វើជាមគ្គុទ្ទេសក៍សម្រាប់បុគ្គលិក EEA ដែលទទួលភារកិច្ចក្នុងការអនុវត្តនីតិវិធីនេះ ក៏ដូចជាការណែនាំដល់សមាជិកសាធារណៈជនដែលមានបំណងដាក់បណ្តឹង សារទុក្ខ និងអ្នកម៉ៅការ និងអ្នកទទួលជំនួយរបស់ EEA ដែលត្រូវបានស្នើសុំឱ្យឆ្លើយតបទៅនឹង បណ្ដឹងសារទុក្ខ។ នីតិវិធីនេះមិនមានបំណង និងមិនបង្កើតសិទ្ធិ ឬអត្ថប្រយោជន៍សំខាន់ៗណាមួយ ឬនីតិវិធីដែលអាចអនុវត្តបានដោយច្បាប់ ឬក្នុងលក្ខណៈសមធម៌ដោយភាគីណាមួយក្រៅពី សហគមន៍ខំមិនវេល រដ្ឋម៉ាសាជូសេត ប្រឆាំងនឹងនាយកដ្ឋាន ទីភ្នាក់ងារ ឬអង្គភាពណាមួយ របស់ខំមិនវេល មន្ត្រី បុគ្គលិក ឬទីភ្នាក់ងារ ឬមនុស្សផ្សេងទៀតរបស់ខំមិនវេលឡើយ។
II. ការបំពេញបណ្ដឹងសារទុក្ខ
A. តើអ្នកណាអាចដាក់ពាក្យបណ្ដឹងសារទុក្ខបាន?
នរណាម្នាក់ ដែលជឿថាគាត់/នាង/ពួកគេ ឬបុគ្គលផ្សេងទៀតណាម្នាក់ ឬមនុស្សក្នុងវណ្ណៈជាក់លាក់ណាម្នាក់ទទួលរងការរើសអើងដោយ EEA ឬនិយោជិត អ្នកម៉ៅការ ឬអ្នកទទួលជំនួយរបស់ខ្លួនដែលត្រូវបានហាមឃាត់ដោយច្បាប់មិនរើសអើងរបស់រដ្ឋ ឬសហព័ន្ធ អាចដាក់បណ្ដឹងសារទុក្ខទៅ EEA បាន។ សូមបញ្ជាក់ថាការបណ្ដឹងសារទុក្ខណាមួយអាចនឹងក្លាយជាកំណត់ត្រាសាធារណៈដែលត្រូវបង្ហាញនៅក្រោមច្បាប់កំណត់ត្រាសាធារណៈរដ្ឋម៉ាសាជូសេត ។
បណ្តឹងសារទុក្ខត្រូវតែដាក់ជូនក្នុងរយៈពេល 180 ថ្ងៃប្រតិទិននៃកាលបរិច្ឆេទដែលសកម្មភាពរើស អើងដែលត្រូវបានចោទប្រកាន់បានកើតឡើង ឬកាលបរិច្ឆេទនៃការរកឃើញ ឬករណីចុងក្រោយ
នៃការបន្តកើតឡើងដែលបានចោទប្រកាន់។
B. តើព័ត៌មានអ្វីខ្លះដែលខ្ញុំគួរតែបំពេញក្នុងពាក្យបណ្ដឹងសារទុក្ខរបស់ខ្ញុំ?
បណ្តឹងសារទុក្ខត្រូវរៀបរាប់ឱ្យបានពេញលេញតាមដែលអាចធ្វើទៅបាននូវអង្គហេតុ និងកាលៈទេសៈជុំវិញការរើសអើងដែលត្រូវបានចោទប្រកាន់។ ពួកគេក៏គួររួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់បុគ្គលដែលបានទទួលរងទង្វើរើសអើងដែលបានចោទប្រកាន់។
- ប្រសិនបើដើមបណ្តឹងត្រូវបានតំណាងដោយមេធាវី ឬតំណាងដែលមានការអនុញ្ញាតផ្សេង ទៀត ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់មេធាវីនោះ ឬអ្នកតំណាងដែលមានសិទ្ធិ។
- កាលបរិច្ឆេទនៃទង្វើរើសអើងដែលត្រូវបានចោទប្រកាន់ ឬកាលបរិច្ឆេទដែលដើមបណ្តឹង បានដឹងអំពីទង្វើរើសអើងដែលត្រូវបានចោទប្រកាន់ ឬកាលបរិច្ឆេទនៃការកើតឡើងចុង ក្រោយ។
- ឈ្មោះ អាសយដ្ឋាន និងតួនាទីរបស់មន្ត្រី ឬអង្គភាពដែលត្រូវបានចោទប្រកាន់។
- ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់សាក្សីណាមួយ រួមទាំងបុគ្គលិក EEA ឬអ្នកម៉ៅការ ដែលមានចំណេះដឹងផ្ទាល់អំពីទង្វើរើសអើងដែលត្រូវបានចោទប្រកាន់។
សូមចុះហត្ថលេខានិងកាលបរិច្ឆេទពាក្យបណ្ដឹង។
C. តើខ្ញុំដាក់ពាក្យបណ្ដឹងនៅពេល/កន្លែងណា?
ពាក្យបណ្ដឹងគួរត្រូវដាក់ជូនទៅអ្នកសម្របសម្រួលការមិនរើសអើងរបស់ EEA ៖ Melixza G. Esenyie. អ្នកអាចដាក់ជូនពាក្យបណ្ដឹងតាមមធ្យោបាយខាក្រោម៖
តាមអ៊ីមែល៖
Melixza.Esenyie2@mass.gov
ផ្ញើតាមសេវាផ្ញើសំបុត្រប្សៃសណីយ៍ធម្មតា ប្រគល់ដោយផ្ទាល់ ឬរំលងមួយយប់៖
Melixza G. Esenyie
Non-Discrimination Coordinator (អ្នកសម្របសម្រួលការមិនរើសអើង)
Executive Office of Energy and Environmental Affairs (ការិយាល័យប្រតិបត្តិកិច្ចការថាមពលនិងបរិស្ថាន)
100 Cambridge Street, Boston MA 02114
តាមទូរសព្ទ (សូមបញ្ជាក់ថា បណ្ដឹងសារទុក្ខរបស់អ្នកនឹងត្រូវបានសរសេរសង្ខេបដោយអ្នកសម្របសម្រួលការមិនរើសអើង)៖ 617-626-1282
D. ចុះប្រសិនបើខ្ញុំត្រូវការជំនួយការដាក់ជូនពាក្យបណ្ដឹងវិញ?
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យបណ្ដឹង ដោយសារតែពិការភ្នែក មើលឃើញបានតិច ឬពិការភាពផ្សេងទៀត សមត្ថភាពភាសាអង់គ្លេសមានកម្រិត ឬឧបសគ្គណាមួយផ្សេងទៀតក្នុងការចូលប្រើនីតិវិធីដាក់ពាក្យបណ្ដឹងសារទុក្ខ សូមទាក់ទង Melixza G. Esenyie អ្នកសម្របសម្រួល ការមិនរើសអើង តាមអ៊ីមែល Melixza.Esenyie2@mass.gov ឬតាមទូរសព្ទលេខ 617-626-1282 ។ EEA អាចមានលទ្ធភាពផ្ដ់សេវាបកប្រែផ្ទាល់មា់និងសរសេរ ឬសេវាដទៃទៀតបាន។
E. តើមានកន្លែងណាផ្សេងទៀតក្រៅពី EEA ដែលខ្ញុំអាចដាក់បណ្ដឹងសារទុក្ខដែរឬទេ?
អាស្រ័យលើលក្ខណៈនៃបណ្ដឹងសាររទុក្ខរបស់អ្នក អាចនឹងមានភ្នាក់ងារសហព័ន្ធដែលនឹងពិនិត្យ មើលបណ្ដឹងសារទុក្ខរបស់អ្នក។ EEA ទទួលបានមូលនិធិពីទីភ្នាក់ងារសហព័ន្ធមួយចំនួន ដែលហាម ឃាត់ការរើសអើងពីអ្នកទទួលមូលនិធិសហព័ន្ធផង ហើយមាននីតិវិធីដើម្បីពិនិត្យមើលការចោទ ប្រកាន់ថាអ្នកទទួលមូលនិធិទាំងនោះមិនគោរពតាមច្បាប់មិនរើសអើងរបស់សហព័ន្ធផង។ ច្បាប់សហព័ន្ធហាមប្រាមការរើសអើងដោយផ្អែកលើពូជសាសន៍ ពណ៌សម្បុរ ដើមកំណើត ជាតិសាសន៍ (រួមទាំងសមត្ថភាពភាសាអង់គ្លេសមានកម្រិត) ភេទ អាយុ និងពិការភាព។ ទីភ្នាក់ងារសហព័ន្ធមិនអាចពិនិត្យមើលពាក្យបណ្តឹងដែល EEA បានបំពានច្បាប់មិនរើសអើងរបស់រដ្ឋ ដែលគ្របដណ្តប់ប្រភេទនៃការរើសអើងបន្ថែមបានទេ។
សម្រាប់បញ្ជីឈ្មោះទីភ្នាក់ងារសហព័ន្ធដែលបច្ចុប្បន្នកំពុងផ្តល់មូលនិធិដល់ EEA ហើយអាចពិចារណាបណ្ដឹងសារទុក្ខ សូមទាក់ទង Melixza G. Esenyie អ្នកសម្របសម្រួលការមិនរើសអើង តាមរយៈអ៊ីមែល Melixza.Esenyie2@mass.gov.
III. ការដំណើរការបណ្ដឹងសារទុក្ខ
A. ការទទួលពាក្យបណ្ដឹង
និយោជិត EEA ដែលទទួលខុសត្រូវ៖ | អ្នកសម្របសម្រួលការមិនរើសអើង |
---|---|
កាលបរិច្ឆេទចុងក្រោយសម្រាប់ការបញ្ចប់ពាក្យបណ្ដឹង៖ | 10 ថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្ដឹង។ |
អ្នកសម្របសម្រួលការមិនរើសអើងត្រូវតែកត់ត្រារាល់ពាក្យបណ្ដឹងសារទុក្ខ ហើយទទួលស្គាល់ភ្លាមៗ ថាបានទទួលពាក្យបណ្ដឹងសារទុក្ខទៅកាន់អ្នកតវ៉ា។ ប្រសិនបើការទទួលស្គាល់មិនមែនជាលិខិត ឬសំបុត្រអេឡិចត្រូនិកទេ ការទទួលស្គាល់ត្រូវតែចុះជាឯកសារ។
អ្នកសម្របសម្រួលការមិនរើសអើងត្រូវតែវាយតម្លៃរាល់បណ្ដឹងសារទុក្ខទាំងអស់ ហើយកំណត់ថាតើ បណ្ដឹងសារទុក្ខអាចត្រូវបានដោះស្រាយក្រៅផ្លូវការដែរបានឬទេ។ ការដោះស្រាយបណ្តឹងតវ៉ាក្រៅផ្លូវ ការតម្រូវឱ្យមានការព្រមព្រៀងពីដើមបណ្តឹង ហើយត្រូវបញ្ចប់ក្នុងរយៈពេល 10 ថ្ងៃធ្វើការចាប់ពីថ្ងៃ ទទួល។
ប្រសិនបើបណ្ដឹងសារទុក្ខមិនអាចដោះស្រាយក្រៅផ្លូវការបានទេ អ្នកសម្របសម្រួលការមិនរើសអើងត្រូវតែបញ្ជូនបណ្ដឹងសារទុក្ខទៅកាន់អគ្គទីប្រឹក្សា ជូនដំណឹងដល់ប្រធានបុគ្គលិក និងធ្វើបច្ចុប្បន្នភាពកំណត់ហេតុបណ្ដឹងការមិនរើសអើងក្នុងរយៈពេល 10 ថ្ងៃធ្វើការចាប់ពីថ្ងៃទទួល។
B. ការពិនិត្យពាក្យបណ្ដឹង
និយោជិត EEA ដែលទទួលខុសត្រូវ៖ | អគ្គទីប្រឹក្សា |
---|---|
កាលបរិច្ឆេទចុងក្រោយសម្រាប់ការបញ្ចប់ពាក្យបណ្ដឹង៖ | 10 ថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្ដឹង។ |
នៅពេលទទួលបានបណ្ដឹងសារទុក្ខពីអ្នកសម្របសម្រួលការមិនរើសអើង អគ្គទីប្រឹក្សានឹងពិនិត្យមើលបណ្ដឹងសារទុក្ខសម្រាប់លក្ខខណ្ឌអប្បបរមាដូចខាងក្រោម៖
- បណ្ដឹងសារទុក្ខមានព័ត៌មានទាំងអស់ដែលតម្រូវដោយផ្នែក II.B ខាងលើ ហើយត្រូវបានចុះ ហត្ថលេខា និងចុះកាលបរិច្ឆេទ។
- ចុងចម្លើយនៃបណ្តឹងសារទុក្ខគឺ EEA ឬនិយោជិត អ្នកម៉ៅការ ឬអ្នកផ្តល់ជំនួយម្នាក់។
- ដោយទទួលយកអង្គហេតុពិតទាំងអស់ដែលបានចោទប្រកាន់នៅក្នុងបណ្ដឹងសារទុក្ខនេះថាជាការពិត ហើយទាញការសន្និដ្ឋានសមហេតុផលទាំងអស់ប្រឆាំងនឹងចុងចម្លើយនៃបណ្ដឹង សារទុក្ខនោះ បណ្តឹងសារទុក្ខនេះបញ្ជាក់ពីការរំលោភលើច្បាប់មិនរើសអើងរបស់សហព័ន្ធ ឬរដ្ឋដែលបានកើតឡើងក្នុងរយៈពេល 180 ថ្ងៃប្រតិទិនគិតចាប់ពីថ្ងៃដែលបណ្តឹងសារទុក្ខ ត្រូវបានដាក់ជូន។
ប្រសិនបើអគ្គទីប្រឹក្សាកំណត់ថា លក្ខខណ្ឌអប្បបរមាមួយ ឬច្រើនមិនត្រូវបានបំពេញទេនោះ អគ្គទីប្រឹក្សានឹងទាក់ទងប្រាប់ការសម្រេចនោះជាលាយលក្ខណ៍អក្សរទៅកាន់ដើមបណ្ដឹង និងអ្នកសម្របសម្រួលការមិនរើសអើង។ អ្នកសម្របសម្រួលការមិនរើសអើងនឹងធ្វើបច្ចុប្បន្នភាព កំណត់ហេតុបណ្តឹងមិនរើសអើងក្នុងរយៈពេល 10 ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបានការសម្រេចចិត្ត ពីអគ្គទីប្រឹក្សា។
ប្រសិនបើអគ្គទីប្រឹក្សាកំណត់ថា លក្ខខណ្ឌអប្បបរមាទាំងអស់ត្រូវបានបំពេញ នោះអគ្គទីប្រឹក្សានឹងបញ្ជូនបណ្ដឹងសារទុក្ខទៅប្រធានបុគ្គលិកសម្រាប់ការចាត់តាំង និងធ្វើបច្ចុប្បន្នភាពកំណត់ហេតុ បណ្ដឹងមិនរើសអើងក្នុងរយៈពេល 10 ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបណ្ដឹងសារទុក្ខពីអ្នកសម្របសម្រួល ការមិនរើសអើង។
C. ការចាត់តាំង
និយោជិត EEA ដែលទទួលខុសត្រូវ៖ | ប្រធានបុគ្គលិក |
---|---|
កាលបរិច្ឆេទចុងក្រោយសម្រាប់ការបញ្ចប់ពាក្យបណ្ដឹង៖ | 5 ថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្ដឹង។ |
ប្រធានបុគ្គលិកត្រូវតែ៖ (1) ចាត់តាំងបណ្តឹងសារទុក្ខសម្រាប់ការស៊ើបអង្កេត និងផ្ដល់អនុសាសន៍ និងកំណត់ថ្ងៃផុតកំណត់សម្រាប់ការបញ្ចប់ការស៊ើបអង្កេតនោះ ឬ (2) ដឹកនាំការស៊ើបអង្កេតត្រូវបន្ត រហូតដល់ការដោះស្រាយដំណើរការស្របគ្នា ដូចជាករណីតុលាការ ឬការស៊ើបអង្កេតការអនុវត្តច្បាប់។ ក្នុងករណីណាក៏ដោយ ប្រធានបុគ្គលិកត្រូវធ្វើសកម្មភាពក្នុងរយៈពេល 5 ថ្ងៃធ្វើការ ចាប់ពីពេលដែលបានទទួលការសម្រេចពីអគ្គទីប្រឹក្សា។
1. ការជ្រើសរើសអ្នកស៊ើបអង្កេត
ក្នុងការជ្រើសរើសអ្នកស៊ើបអង្កេត ប្រធានបុគ្គលិកគួរតែពិចារណាថាតើបណ្ដឹងសារទុក្ខនេះទំនងជានាំឱ្យមានចំណាត់ការផ្នែកបុគ្គលិកដែរឬទេ ថាតើបណ្ដឹងសារទុក្ខនេះចោទប្រកាន់ពីគំរូ ឬការប្រតិបត្តិអាកប្បកិរិយាដែរឬទេ ថាតើការស៊ើបអង្កេតទំនងជាត្រូវការអ្នកជំនាញបច្ចេកទេសដែរឬទេ និងថាតើអ្នកស៊ើបអង្កេតអាចមានភាពលំអៀងដែរឬទេ។ អ្នកស៊ើបអង្កេតដែលអាចអនុញ្ញាតបាន រួមមាន បុគ្គលិក EEA ក៏ដូចជាបុគ្គលិកដែលត្រូវបានចាត់តាំងឱ្យទៅផ្នែកខាងក្រោមនៅខាងក្រៅ EEA ដោយមានការយល់ព្រមពីភ្នាក់ងារខាងក្រៅ៖
- ធនធានមនុស្សរបស់ EEA
- មណ្ឌលជំនាញរបស់ HRD
- បុគ្គលិកជាន់ខ្លព់សរបស់ EEA
2. ការកំណត់កាលបរិច្ឆេទចុងក្រោយ
ប្រធានបុគ្គលិកគួរពិចារណាពីភាពស្មុគស្មាញនៃបណ្ដឹងសារទុក្ខ/ការស៊ើបអង្កេត ហើយចាំបាច់ត្រូវធ្វើពង្រាងអនុសាសន៍និងរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងកំណត់ថ្ងៃកាលបរិច្ឆេទចុងក្រោយមិនតិចជាង 30 ថ្ងៃប្រតិទិន ហើយមិនលើសពី 90 ថ្ងៃប្រតិទិនឡើយសម្រាប់អ្នកស៊ើបអង្កេតដើម្បី បំពេញរបាយការណ៍របស់គាត់។
3. ការស្ថិតនោក្នុងការស៊ើបអង្កេត
ចុងចម្លើយនៃបណ្តឹងបណ្ដឹងសារទុក្ខអាចត្រួតលើគ្នាជាមួយនឹងដំណើរការ ឬការស៊ើបអង្កេតផ្សេង ទៀត ផ្នែករដ្ឋបាល រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ។ ប្រសិនបើមានការត្រួតគ្នាបែបនេះ ប្រធានបុគ្គលិក គួរតែពិចារណាថាតើត្រូវបន្តការស៊ើបអង្កេតលើបណ្តឹងសារទុក្ខរហូតដល់មានដំណោះស្រាយនៃ ដំណើរការឬការស៊ើបអង្កេតផ្សេងទៀតដែរឬទេ។ ប្រធានបុគ្គលិកគួរពិចារណា៖
- តើការស៊ើបអង្កេតអាចជ្រៀតជ្រែកដល់ការស៊ើបអង្កេតរបស់ទីភ្នាក់ងារមួយទៀតដែរឬទេ? បើដូច្នេះ តើការស៊ើបអង្កេតមួយណាគួរមានអាទិភាព?
- តើបណ្ដឹងសារទុក្ខនេះនិយាយអំពីលទ្ធផលដែលបានព្យាករនៃដំណើរការរដ្ឋបាលដែលកំពុងបន្តនៅចំពោះមុខ EEA ដែរឬទេ? បើដូច្នេះមែន សូមពិចារណាថាតើការស៊ើបអង្កេតនោះគួរ តែរង់ចាំរហូតដល់ដំណើរការរដ្ឋបាលបានបញ្ចប់ដែរឬទេ។
- តើបណ្ដឹងសារទុក្ខនេះនិយាយអំពីដំណើរការដែលកំពុងត្រូវបានប្រើដើម្បីដំណើរការរដ្ឋបាលដែលកំពុងបន្តចំពោះមុខ EEA ដែរឬទេ? បើដូច្នេះមែន សូមពិចារណាពីរបៀបដែលដំណោះ ស្រាយភ្លាមៗអាចកែលម្អដំណើរការរដ្ឋបាលនោះ ហើយតើការនៅបន្តដំណើរការអាចនាំឱ្យ មានភាពចាំបាច់ត្រូវដំណើរការឡើងវិញទាំងអស់ ឬដោយផ្នែកដោយរបៀបណា?
- តើដំណោះស្រាយនៃដំណើរការផ្សេងទៀតផ្តល់ព័ត៌មានពិត ដែលនឹងជូនដំណឹងអំពីការ រៀបចំបណ្តឹងសារទុក្ខដែរឬទេ?
* * * *
ប្រធានបុគ្គលិកត្រូវជូនដំណឹងដល់បុគ្គលខាងក្រោមជាលាយលក្ខណ៍អក្សរអំពីបុគ្គល ឬនាយកដ្ឋាន ដែលត្រូវបានចាត់តាំងឱ្យធ្វើការស៊ើបអង្កេត និងកាលបរិច្ឆេទចុងក្រោយសម្រាប់ការស៊ើបអង្កេតនោះ៖ (a) ដើមបណ្តឹង (b) ចុងចម្លើយ និង (c) អ្នកសម្របសម្រួលការមិនរើសអើង។ ប្រសិនបើការស៊ើប អង្កេតលើបណ្តឹងសារទុក្ខត្រូវបានបន្ត ប្រធានបុគ្គលិកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពី លក្ខណៈនៃដំណើរការ ឬការស៊ើបអង្កេតផ្សេងទៀត ដោយមិនបង្ហាញព័ត៌មានសម្ងាត់ណាមួយ នោះឡើយ៖ (a) ដើមបណ្តឹង និង (b) អ្នកសម្របសម្រួលការមិនរើសអើង។
D. ការស៊ើបអង្កេតនិងការផ្ដល់អនុសាសន៍
និយោជិត EEA ដែលទទួលខុសត្រូវ៖ | នឹងត្រូវចាត់តាំងដោយប្រធានបុគ្គលិក |
---|---|
កាលបរិច្ឆេទចុងក្រោយសម្រាប់ការបញ្ចប់ពាក្យបណ្ដឹង៖ | នឹងត្រូវកំណត់ដោយប្រធានបុគ្គលិក |
អ្នកស៊ើបអង្កេតដែលត្រូវបានចាត់តាំងមានទំនួលខុសត្រូវក្នុងការធ្វើការស៊ើបអង្កេតហ្មត់ចត់ និងមិន លំអៀងដែលនឹងនាំទៅដល់ដំណោះស្រាយបណ្តឹងសារទុក្ខភ្លាមៗ ដោយយុត្តិធម៌ និងសមធម៌ ហើយប្រសិនបើសមស្រប នោះគឺបង្កើតអនុសាសន៍មួយ។ ទោះបីជាការស៊ើបអង្កេតនាំឱ្យមាន ការរកឃើញថាគ្មានការបំពានច្បាប់ក៏ដោយ ក៏អ្នកស៊ើបអង្កេតគួរតែពិចារណាថាតើអនុសាសន៍ ដើម្បីកែលម្អការប្រតិបត្តិរបស់ EEA សមរម្យដោយផ្អែកលើព័ត៌មានដែលប្រមូលបានក្នុងអំឡុង ពេលស៊ើបអង្កេតដែរឬទេ។
បុគ្គលិក EEA ទាំងអស់ត្រូវបានដឹកនាំឱ្យ៖ (1) សហការក្នុងការស៊ើបអង្កេតដែលធ្វើឡើងក្រោម នីតិវិធីសារទុក្ខនេះ (2) ឆ្លើយដោយការពិតនូវរាល់សំណួរដែលចោទឡើងដោយអ្នកស៊ើបអង្កេត (3) ផ្តល់ឱ្យអ្នកស៊ើបអង្កេតនូវការចូលទៅកាន់ឯកសារ EEA សៀវភៅ កំណត់ត្រា ឬទិន្នន័យផ្សេងទៀត ដែលស្នើសុំដោយអ្នកស៊ើបអង្កេត ( 4) ផ្តល់ឱ្យអ្នកស៊ើបអង្កេតនូវការចូលទៅកាន់បរិវេណ EEA ណាមួយសម្រាប់ដើម្បីធ្វើការត្រួតពិនិត្យ និង (5) ផ្តល់ឱ្យអ្នកស៊ើបអង្កេតនូវជំនួយបច្ចេកទេសតាម ការណែនាំរបស់ប្រធានបុគ្គលិក។
ការស៊ើបអង្កេតគួរតែរួមបញ្ចូលការសម្ភាសន៍ដើមបណ្តឹង សាក្សីណាម្នាក់ដែលបង្ហាញដោយដើម បណ្តឹង បុគ្គលិកពាក់ព័ន្ធ របស់ចុងចម្លើយនៃការស៊ើបអង្កេត (EEA ឬអ្នកម៉ៅការ ឬអ្នកទទួលជំនួយ របស់ខ្លួន) និងសាក្សីណាម្នាក់ ដែលបង្ហាញដោយចុងចម្លើយនៃការស៊ើបអង្កេត។ ការស៊ើបអង្កេតក៏ គួរតែរួមបញ្ចូលការពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ ការត្រួតពិនិត្យបរិវេណដែលពាក់ព័ន្ធ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស រួមទាំងទីប្រឹក្សាផ្នែកច្បាប់ផងដែរ ប្រសិនបើចាំបាច់។
នៅចុងបញ្ចប់នៃការស៊ើបអង្កេត អ្នកស៊ើបអង្កេតត្រូវទទួលខុសត្រូវលើសេចក្តីព្រាងរបាយការណ៍ និងអនុសាសន៍។ របាយការណ៍ត្រូវតែរួមបញ្ចូលរបកគំហើញអង្គហេតុពាក់ព័ន្ធ ដែលត្រូវបានគាំទ្រ ដោយឧត្តមានុភាពនៃភស្តុតាង។ របាយការណ៍ក៏អាចរួមបញ្ចូលសកម្មភាពដែលត្រូវការដោយចុង ចម្លើយ ឬដោយ EEA ចំណាត់ការដែលបានណែនាំសម្រាប់ចុងចម្លើយ ឬ EEA ដើម្បីពិចារណា។ ប្រសិនបើរបាយការណ៍ឈានដល់ការសន្និដ្ឋានថាតើការរំលោភលើច្បាប់មិនរើសអើងរដ្ឋ ឬសហព័ន្ធ បានកើតឡើងដែរឬទេ របាយការណ៍នោះត្រូវតែរួមបញ្ចូលហេតុផលសម្រាប់ការសន្និដ្ឋាននោះ។ ប្រសិនបើការសន្និដ្ឋានគឺថាការរំលោភបែបនេះបានកើតឡើង របាយការណ៍ត្រូវតែរួមបញ្ចូលយ៉ាង ហោចណាស់វិធានការចាំបាច់មួយដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការរំលោភបំពាន ស្វែងរក ឬចំណាត់ការបទវិន័យចំពោះនិយោជិត និង/ឬកាត់បន្ថយហានិភ័យនៃការរំលោភបំពាននាពេលអនាគត៖
នៅពេលបញ្ចប់សេចក្តីព្រាងរបាយការណ៍ និងអនុសាសន៍ អ្នកស៊ើបអង្កេតត្រូវបញ្ជូនសេចក្តីព្រាងរបាយការណ៍នេះទៅប្រធានបុគ្គលិក ហើយជូនដំណឹងដល់អ្នកសម្របសម្រួលការមិនរើសអើងអំពីការដាក់ជូននោះ។ អ្នកសម្របសម្រួលការមិនរើសអើងត្រូវតែធ្វើបច្ចុប្បន្នភាពកំណត់ហេតុបណ្តឹង មិនរើសអើង។
E. ការទទួលយកឬបដិសេធរបាយការណ៍និងអនុសាសន៍
និយោជិត EEA ដែលទទួលខុសត្រូវ៖ | ប្រធានបុគ្គលិក |
---|---|
កាលបរិច្ឆេទចុងក្រោយសម្រាប់ការបញ្ចប់ពាក្យបណ្ដឹង៖ | 30 ថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្ដឹង។ |
ប្រធានបុគ្គលិកនឹងពិនិត្យរាល់របាយការណ៍ និងអនុសាសន៍ដែលបានរៀបចំនៅក្រោមនីតិវិធីសារទុក្ខនេះ។ ក្នុងរយៈពេល 5 ថ្ងៃធ្វើការបន្ទាប់ពីទទួលបាននោះ ប្រធានបុគ្គលិកត្រូវស្នើសុំយោបល់ពីដើមបណ្ដឹង និងចុងចម្លើយ ហើយផ្តល់ឱ្យពួកគេនូវ៖ (1) សេចក្តីព្រាងរបាយការណ៍ និងអនុសាសន៍ ឬ (2) សេចក្តីសង្ខេបនៃរបាយការណ៍ និងអនុសាសន៍។ កាលបរិច្ឆេទចុងក្រោយសម្រាប់ការបញ្ចេញមតិត្រូវមានរយៈពេល 10 ថ្ងៃធ្វើការ លុះត្រាតែប្រធាន បុគ្គលិកពន្យាពេលកំណត់ដោយមានហេតុផលសមស្រប។ ក្នុងរយៈពេល 30 ថ្ងៃធ្វើការចាប់ពីថ្ងៃ ទទួល ឬ 15 ថ្ងៃធ្វើការចាប់ពីចុងបញ្ចប់នៃរយៈពេលបញ្ចេញមតិ ក្រោយពីថ្ងៃណាមួយក៏ដោយ ប្រធានបុគ្គលិកត្រូវសម្រេចចិត្តថាតើត្រូវទទួលយករបាយការណ៍ និងអនុសាសន៍ដូចដែលបានព្រាង ឬដោយមានការកែប្រែ។ ប្រធានបុគ្គលិកត្រូវតែទាក់ទងប្រាប់ការសម្រេចចិត្តនោះជាលាយលក្ខណ៍ អក្សរទៅកាន់ដើមបណ្ដឹង ចុងចម្លើយ និងអ្នកសម្របសម្រួលការមិនរើសអើង។ អ្នកសំរបសំរួលការ មិនរើសអើងត្រូវតែធ្វើបច្ចុប្បន្នភាពកំណត់ហេតុបណ្តឹងសាទុក្ខមិនរើសអើង ដើម្បីឆ្លុះបញ្ចាំងថាពាក្យ បណ្តឹងនេះត្រូវបានដោះស្រាយ និងបង្ហាញថាតើទាមទារឱ្យមាន ឬផ្ដល់ឱ្យមានអនុសាសន៍ឱ្យមានចំណាត់ការណាមួយដែរឬទេ។
IV. ផ្សេងៗ
A. ការសងសឹកត្រូវបានហាមឃាត់
គ្មាននិយោជិត អ្នកម៉ៅការ ឬអ្នកទទួលជំនួយរបស់ EEA ណាម្នាក់អាចសងសឹកបុគ្គលណាម្នាក់ដែលបានប្រើប្រាស់សិទ្ធិរបស់គាត់នៅក្រោមច្បាប់មិនរើសអើងរបស់សហព័ន្ធ ឬរដ្ឋណាមួយ ឬដែលបានប្រើប្រាស់នីតិវិធីសារទុក្ខនេះនោះឡើយ។ ការចោទប្រកាន់អំពីការសងសឹកអាចត្រូវ បានស៊ើបអង្កេតដោយប្រើនីតិវិធីសារទុក្ខនេះក្នុងទម្រង់ដូចគ្នានឹងការរំលោភយ៉ាងសំខាន់ចំពោះការ មិនរើសអើង។
B. ការគណនានិងការពន្យារពេលវេលា
ប្រសិនបើថ្ងៃចុងក្រោយដែលព្រឹត្តិការណ៍មួយនឹងត្រូវធ្វើឡើង គឺជាកាលបរិច្ឆេទដែលការិយាល័យ របស់ EEA ត្រូវបានបិទ ព្រឹត្តិការណ៍នោះត្រូវតែធ្វើឡើងនៅថ្ងៃបន្ទាប់ដែលការិយាល័យរបស់ EEA ត្រូវបានបើកដំណើរការ។
ប្រធានបុគ្គលិកអាចពន្យារកាលបរិច្ឆេទចុងក្រោយណាមួយដែលបានបង្កើតឡើងដោយនីតិវិធីនេះដោយមានហេតុផលសមស្រប។ ប្រធានបុគ្គលិកត្រូវធ្វើការទំនាក់ទំនងប្រាប់ភ្លាមៗអំពីអង្គហេតុ និង ហេតុផលសម្រាប់ការពន្យាពេលណាមួយទៅកាន់អ្នកសម្របសម្រួលការមិនរើសអើង ចុងចម្លើយ និងដើមបណ្ដឹង។
C. ដំណោះស្រាយវិវាទជំនួស
ដោយមានការព្រមព្រៀងរបស់ដើមបណ្ដឹង និងចុងចម្លើយ ប្រធានបុគ្គលិកអាច (ប៉ុន្តែមិនចាំបាច់) បញ្ជូនបណ្ដឹងសារទុក្ខណាមួយឱ្យមានដំណោះស្រាយវិវាទជំនួស (“ADR”) ដែលសម្របសម្រួលដោយអ្នកសម្រុះសម្រួល។ អ្នកសម្រុះសម្រួលអាចជានិយោជិតរបស់ EEA បុគ្គលិកទីភ្នាក់ងាររដ្ឋ ផ្សេងទៀត ឬតតិយជន។ ប្រសិនបើតតិយជនត្រូវបានប្រើប្រាស់ ចុងចម្លើយ និងដើមបណ្ដឹងត្រូវ ទទួលខុសត្រូវចំពោះការចំណាយណាមួយចំពោះ ADR។ ការពិភាក្សាជាមួយអ្នកសម្រុះសម្រួល គឺស្ម័គ្រចិត្ត និងដោយសម្ងាត់ អាស្រ័យទៅលើការបង្ហាញណាមួយដែលចាំបាច់នៅក្រោមច្បាប់ កំណត់ត្រាសាធារណៈ ហើយនឹងមិនត្រូវបានប្រើដោយអ្នកស៊ើបអង្កេតក្នុងការធ្វើការស៊ើបអង្កេត ក្រោមគោលនយោបាយនេះទេ។ ក្នុងអំឡុងពេលដំណើរការ ADR ការស៊ើបអង្កេតណាមួយគួរតែ ត្រូវបានបន្តដំណើរការ។ ប្រសិនបើដំណើរការ ADR ទទួលបានជោគជ័យ ការស៊ើបអង្កេតអាចនឹង ត្រូវបោះចោលតាមការណែនាំរបស់ប្រធានបុគ្គលិក ហើយអ្នកសម្របសម្រួលការមិនរើសអើងត្រូវតែ ធ្វើបច្ចុប្បន្នភាពកំណត់ហេតុដើម្បីឆ្លុះបញ្ចាំងពីការរៀបចំបណ្ដឹងសារទុក្ខតាមរយៈ ADR ។
D. តួនាតិរបស់អ្នកសម្របសម្រួលការមិនរើសអើង
អ្នកសម្របសម្រួលការមិនរើសអើងអនុវត្តមុខងារដូចខាងក្រោម៖
- ផ្តល់ព័ត៌មានទាំងខាងក្នុង និងខាងក្រៅដែលទាក់ទងនឹងសិទ្ធិចូលប្រើប្រាស់កម្មវិធី សេវាកម្ម និងសកម្មភាពដោយមិនគិតពីភេទ ពូជសាសន៍ ពណ៌សម្បុរ សាសនា ជំនឿ ប្រភពដើមជាតិ (រួមទាំងសមត្ថភាពភាសាអង់គ្លេសមានកម្រិត) អត្តសញ្ញាណយេនឌ័រ ប្រាក់ចំណូល ពិការភាព អាយុ ភេទ ទំនោរផ្លូវភេទ ជាតិពន្ធុ ព័ត៌មានហ្សែន ពូជពង្ស ឬឋានៈជាអតីត យុទ្ធជន។
- ផ្តល់ការជូនដំណឹងខាងក្នុង និងខាងក្រៅនៃនីតិវិធីសារទុក្ខរបស់ EEA និងសមត្ថភាពក្នុងការ ដាក់ពាក្យបណ្តឹងសារទុក្ខអំពីការរើសអើង។
- ជួយសមាជិកសាធារណៈ ក្នុងការប្តឹងសារទុក្ខ
- ធ្វើជាចំណុចអ្នកទំនាក់ទំនងតែម្នាក់គត់សម្រាប់ដើមបណ្ដឹង ក្រោមនីតិវិធីនៃបណ្តឹងសារទុក្ខ និងរក្សាការជូនដំណឹងដល់ដើមបណ្ដឹងអំពីស្ថានភាពនៃការស៊ើបអង្កេត។
- រក្សាកំណត់ហេតុពាក្យបណ្តឹងមិនរើសអើងសម្រាប់ EEA ។
- ដោះស្រាយបណ្តឹងតវ៉ាក្រៅផ្លូវការ នៅពេលសមស្រប។
- ត្រួតពិនិត្យជាមួយនឹងបុគ្គលិកដែលសមស្រប ក្នុងរយៈពេល 30 ថ្ងៃប្រតិទិននៃការចាប់ផ្តើម ឆ្នាំសារពើពន្ធនីមួយៗ និងក្នុងរយៈពេល 30 ថ្ងៃនៃការចាប់ផ្តើមនៃឆ្នាំប្រតិទិននីមួយៗ នូវរាល់ បណ្ដឹងសារទុក្ខទាំងអស់នៅក្នុងកំណត់ហេតុពាក្យបណ្តឹង ដើម្បីកំណត់អត្តសញ្ញាណគំរូ ឬបញ្ហាជាប្រព័ន្ធណាមួយ។ ជួយក្នុងការដោះស្រាយបញ្ហាគំរូឬបញ្ហាប្រព័ន្ធដែលត្រូវបានកំណត់អត្តសញ្ញាណ។
ដំណាក់កាលដំណើរការនីតិវិធីបណ្តឹងសារទុក្ខ
ក្នុងករណីដែលបណ្ដឹងសារទុក្ខត្រូវបានទទួលដោយផ្ទាល់មាត់ អ្នកសម្របសម្រួលការមិនរើសអើងគួរតែចុះហត្ថលេខា និងចុះកាលបរិច្ឆេទនៃបណ្តឹងសារទុក្ខ។