• This page, ការបែងចែកសមភាពនៃប្រាក់ ARPA បានស្នើ, is   offered by
  • COVID-19 Federal Funds Office

ការបែងចែកសមភាពនៃប្រាក់ ARPA បានស្នើ

គណៈកម្មការសមភាព និងពិនិត្យពិច័យភាពទទួលភារៈ គឺមានការទទួលខុសត្រូវ សំរាប់ការវាយតម្លៃរបៀបនៃប្រាក់ ARPA បានចំណាយ នៅក្នុងសហគមន៍ដោយមិនស្មើភាគគ្នា បានរងផលប៉ះពាល់ដោយជំងឺ COVID-19 រាតត្បាត។ ទាំងនេះគឺជារង្វាស់បានស្នើ បានប្រើដើម្បីសំរេចកម្រិតនៃសេចក្ដីត្រូវការ និងជាប់ទាក់ទងការបែងចែកប្រាក់។

គណៈកម្មការសមភាព និងពិនិត្យពិច័យភាពទទួលភារៈ វាយតម្លៃបើសិនប្រាក់នៃ ក្រឹត្យគំរោងការសង្រ្គោះ អាមេរិកាំង (American Rescue Plan Act, ARPA) របស់សហព័ន្ធ ត្រូវបានចំណាយនៅក្នុងសហគមន៍ នៃរដ្ឋម៉ាស្សាជូសេត្ដ ដែលត្រូវការគាំទ្រជាទីបំផុត។ ទីក្រុង និងក្រុង ដែលបានរងទុក្ខលំបាកបំផុត ដោយសារជំងឺ COVID-19 រាតត្បាត និងទទួលប្រាក់ច្រើនបំផុត។ រង្វាស់បានស្នើខាងក្រោម នឹងជួយគណៈកម្មការសំរេចអំពី កម្រិតនៃសេចក្ដីត្រូវការនិមួយៗរបស់សហគមន៍ និងថាគេគួរទទួលការផ្ដល់ប្រាក់ប៉ុន្មាន។

គណៈកម្មការចង់បានមតិតបរបស់អ្នក ស្ដីពីគោលដៅការបែងចែកប្រាក់ ដែលបានស្នើ។ យោបល់របស់អ្នក នឹងជួយគណៈកម្មការ កែសំរួលគោលដៅនៅក្នុងសំណើ។ រយៈពេលសំរាប់មតិតប គឺបើកពី 5 ខែតុលា 2022 រហូតដល់ ថ្ងៃទី 19 ខែវិច្ឆិកា 2022។

Table of Contents

គោលដៅការបែងចែកប្រាក់បានស្នើ

គោលដៅនៃគណៈកម្មការសមភាព និងពិនិត្យពិច័យភាពទទួលភារៈ គឺដើម្បីធ្វើឲ្យប្រាកដថាថ្នាក់ ដែលបានរង ផលប៉ះពាល់ដោយមិនស្មើភាគគ្នា ដោយជំងឺរាតត្បាត ទទួលកម្រិតនៃការគាំទ្រធំធេងជាងគេ។ ដើម្បីធ្វើយ៉ាងនោះ គណៈកម្មការស្នើសុំបង្កើន ការបែងចែកប្រាក់ 50% សំរាប់ថ្នាក់និមួយៗ ចាប់តាំងពីថ្នាក់ទី 5 (ត្រូវការទាប បំផុត) ទៅថ្នាក់ទី 1 (ត្រូវការខ្ពស់បំផុត) នេះមានន័យថា សំរាប់រាល់ប្រាក់ $1 បានចាយក្នុងថ្នាក់ទី 5, 50% ថែមទៀត ( $1.5) គួរតែបានចាយក្នុងថ្នាក់ទី 4, 50% មួយថែមទៀត ក្នុងថ្នាក់ទី 3 ($2.25) តារាងខាង ក្រោម រៀបរាប់របៀបសំណើនេះ នឹងមានឥទ្ធិពលលើការបែងចែកប្រាក់។

ថ្នាក់

ទំងន់ការបែងចែក

បានស្នើ

ភាគរយនៃប្រាក់សរុប បានបែង ចែក ($2.55 ពាន់កោដិ)

ការចំណាយសរុប សំរាប់ ក្រុង និងទីក្រុងទាំងអស់ ក្នុងថ្នាក់និមួយៗ

ការចំណាយបានចែក ដោយចំនួនប្រជាជន សរុបក្នុងថ្នាក់និមួយៗ

ថ្នាក់ទី 5

1 (គោល)

8%

$193 លាន

$67.89 មនុស្សម្នាក់

ថ្នាក់ទី 4

1.50 (ថ្នាក់ទី 5 x 1.5)

11%

$290 លាន

$331.74 មនុស្សម្នាក់

ថ្នាក់ទី 3

2.25 (ថ្នាក់ទី 4 x 1.5)

17%

$435 លាន

$530.71 មនុស្សម្នាក់

ថ្នាក់ទី 2

3.38 (ថ្នាក់ទី 3 x 1.5)

26%

$653 លាន

$581.05 មនុស្សម្នាក់

ថ្នាក់ទី 1

5.06 (ថ្នាក់ទី 2 x 1.5)

38%

$979 លាន

$797.73 មនុស្សម្នាក់

 

ថ្នាក់

ទំងន់ការបែងចែក

បានស្នើ

ភាគរយនៃប្រាក់សរុប បានបែង ចែក ($2.55 ពាន់កោដិ)

ការចំណាយសរុប សំរាប់ ក្រុង និងទីក្រុងទាំងអស់ ក្នុងថ្នាក់និមួយៗ

ការចំណាយបានចែក ដោយ ចំនួនប្រជាជន សរុបក្នុងថ្នាក់និមួយៗ

មតិសាធារណជន

គណៈកម្មការសមភាព និងពិនិត្យពិច័យភាពទទួលភារៈ ចង់បានមតិតបរបស់អ្នក ស្ដីពីគោលដៅការបែងចែក បានស្នើ។ យោបល់របស់អ្នក នឹងជួយគណៈកម្មការ កែសំរួលគោលដៅការបែងចែក នៅក្នុងសំណើ។ រយៈពេល យោបល់សាធារណៈ គឺបើករហូតដល់ ថ្ងៃទី 19 ខែវិច្ឆិកា 2022។ អ្នកអាចចែកចាយមតិតបរបស់អ្នក តាមរយៈ ទំរង់បំពេញតាមអនឡាញ ឬនៅអង្គប្រជុំជាសាធារណៈ ដែលប្រព្រឹត្ដតាមរូបភាពជាក់ស្ដែង។

ទំរង់បំពេញតាមអនឡាញ

អ្នកអាចផ្ដល់មតិតប ដោយបំពេញ ការស្ទង់មតិតាមអនឡាញ នេះ។ ការស្ទង់មតិនឹងបើករហូតដល់ ថ្ងៃទី 19 ខែវិច្ឆិកា 2022។

អង្គប្រជុំជាសាធារណៈ

គណៈកម្មការ នឹងបើកអង្គប្រជុំជាសាធារណៈ យ៉ាងហោចពីរ នៃសម័យស្ដាប់តាមរូបភាពជាក់ស្ដែង ដើម្បី​អនុញ្ញាតឲ្យសាធាណៈ បញ្ចេញយោបល់។ អ្នកនឹងត្រូវចុះឈ្មោះជាមុន ដើម្បីចូលរួមសម័យស្ដាប់តាមរូបភាព ជាក់ស្ដែង។ ពេលវេលា និងទីកន្លែង នឹងបានប្រកាស នៅពេលអនាគតឆាប់ៗ។ តំណដើម្បីចុះឈ្មោះ នឹងបាន បញ្ចូលមក ដោយមានសេចក្ដីល្អិនល្អន់ ពេញលេញនៃកិច្ចប្រជុំ។

ការសំរេចកម្រិតនៃសេចក្ដីត្រូវការ

គណៈកម្មការបានប្រើរង្វាស់បួនយ៉ាង ដើម្បីវាស់កម្រិតនៃសេចក្ដីត្រូវការ សំរាប់ទិក្រុង ឬក្រុងនិមួយៗ (ផ្លូវចូល ក្រុង, សមភាពការផ្ដួចផ្ដើមវ៉ាក់សាំងសំរាប់សហគមន៍, យុត្ដិធម៌បរិស្ថានសហគមន៍, កម្រិតងាយរងគ្រោះនៃសង្គម​របស់ CDC) រង្វាស់និមួយៗ តំណាងឲ្យបែបនៃភាពលំបាក សំរាប់ប្រជាជន។

1. តើវាគឺជាផ្លូវចូលក្រុង

មានផ្លូវចូលក្រុង 26 ដូចបានឲ្យអត្ថន័យដោយអង្គនីតិបញ្ញត្ដិរដ្ឋ។

ផ្លូវចូលក្រុង ( ផ្លូវចូលធានី) គឺជាទីក្រុង ឬក្រុងមួយ ដែលមាន៖

  • ប្រជាជនរវាង 35,000–250,000 នាក់
  • ប្រាក់ចំណូលក្រុមគ្រួសារជាមធ្យម ក្រោមមធ្យមភាគរបស់រដ្ឋ, និង
  • អាត្រានៃប្រជាជនដែលមានការអប់រំ យ៉ាងហោចកម្រិតបរិញ្ញាប័ត្រ ដែលគឺក្រោមមធ្យមភាគរបស់រដ្ឋ។

តើហេតុអ្វីគឺជារង្វាស់នេះ? ផ្លូវចូលក្រុង ចងភ្ជាប់សេដ្ឋកិច្ចរបស់តំបន់នៅជុំវិញរដ្ឋ ដែលបានប្រឈមមុខនឹងភាព លំបាកខាងសង្គម និងសេដ្ឋកិច្ចខ្លាំងក្រៃ សូម្បីតែមុនពេលមានជំងឺ COVID-19 រាតត្បាត។ ដោយមានការ គាំទ្រប្រាក់កាសជាបន្ថែម សហគមន៍ទាំងនេះអាចផ្ដល់អានុភាព លើទ្រព្យសម្បត្ដិមានស្រាប់ និងហេដ្ឋារចនា  សម្ព័ន្ធ ដើម្បីជួយកំឡាំងនៃការបង្កបង្កើតការងារថ្មី និងការច្នៃប្រឌិត។

2. តើវាគឺជាសមភាពការផ្ដួចផ្ដើមវ៉ាក់សាំងសំរាប់សហគមន៍

ការិយាល័យប្រតិបត្ដិរបស់រដ្ឋ ខាងសេវាសុខភាព និងមនុស្សជាតិ បានបង្កើត សមភាពការផ្ដួចផ្ដើមវ៉ាក់សាំង COVID-19 ដើម្បីចាត់ភាពចំបង នៃសហគមន៍ចំនួន 20 ដែលបានរងឥទ្ធិពលជាទីបំផុត អំឡុងពេលជំងឺ COVID-19 រាតត្បាត។

តើហេតុអ្វីរង្វាស់នេះ? ដោយព្រោះតែប្រាក់របស់សហព័ន្ធ គឺមានបំណងដើម្បីជួយអស់អ្នក ដែលបានរងផល​​ប៉ះ​ពាល់ដោយមិនស្មើភាគគ្នា ដោយជំងឺរាតត្បាត ម៉្លោះហើយគណៈកម្មការចង់ពិចារណាដល់សហគមន៍​ទាំងនេះ និងធានាថាគេមានធនធន ដែលគេត្រូវការ។

3. 50% ឬច្រើនជាង នៃប្រជាជនរបស់សហគមន៍ រស់នៅក្នុងក្រុមប្រាក់ចំណូល យុត្ដិធម៌បរិស្ថាន

ក្រុមគ្រួសារដែលរកប្រាក់បាន 65% ឬតិចជាង នៃប្រាក់ចំណូលក្រុមគ្រួសារជាមធ្យមប្រចាំឆ្នាំ នៅទូទាំងរដ្ឋ មានសិទ្ធិទទួលជាផ្នែកនៃ យុត្ដិធម៌បរិស្ថានប្រជាជន។

តើហេតុអ្វីរង្វាស់នេះ? គំរោងច្បាប់ដែលបានបង្កើតគណៈកម្មការ (ជំពូក 102 នៃក្រឹត្យឆ្នាំ 2021) ត្រូវការប្រើនូវ យុត្ដិធម៌បរិស្ថានប្រជាជន ដើម្បីជួយសំរេចកម្រិតនៃសេចក្ដីត្រូវការ របស់ក្រុង ឬទីក្រុង។ គណៈកម្មការបានជ្រើស​រើសមើលលក្ខណៈប្រាក់ចំណូល ដើម្បីធ្វើឲ្យប្រាកដថាសហគមន៍ ដែលមានធនធានស្ដួចស្ដើង ត្រូវបានចាត់ជា​ភាព​ចំបង សំរាប់ប្រាក់សហព័ន្ធទាំងនេះ។

4. យ៉ាងហោចពាក់កណ្ដាល នៃតំបន់ភូមិសាស្រ្ដរបស់វា បានគ្របដណ្ដប់ដោយ កម្រិតងាយរងគ្រោះនៃសង្គម មានពិន្ទុយ៉ាងហោច 0.5 (ធ្វើឲ្យគត់)

កម្រិតងាយរងគ្រោះនៃសង្គម (Social Vulnerability Index, SVI) រកឃើញសហគមន៍ ដែលនឹង ប្រហែលត្រូវការគាំទ្របំផុត នៅមុនពេល អំឡុងពេល និងបន្ទាប់ពីអាសន្នសុខភាពសាធារណៈ។ កម្រិត ចាត់ថ្នាក់ប្រជាជន លើកត្ដាផ្នែកខាងសង្គម 15 យ៉ាង រួមទាំងភាពក្រីក្រ, ខ្វះខាតរថយន្ដផ្ទាល់ខ្លួន, លំនៅ មានមនុស្សកុះករ, និងច្រើនទៀត។ SVI ឲ្យពិន្ទុចាប់តាំងពី 0 (ភាពងាយរងគ្រោះទាបបំផុត) ទៅ 1 (ភាព ងាយរងគ្រោះខ្ពស់បំផុត) ផ្នែកប្រជាជនទាំងនេះ គឺមិនមានលក្ខខ័ណ្ឌតាមព្រំដែនធានីឡើយ ហើយអាច គ្របដណ្ដប់គ្រាន់តែផ្នែក នៃសហគមន៍មួយ ឬលាតសន្ធឹងពាសពេញសហគមន៍ជាច្រើន នៅពេលមួយ។

តើហេតុអ្វីរង្វាស់នេះ? គំរោងច្បាប់ដែលបានបង្កើតគណៈកម្មការ (ជំពូក 102 នៃក្រឹត្យឆ្នាំ 2021) ត្រូវការ ប្រើនូវ SVI ដើម្បីជួយសំរេចកម្រិតនៃសេចក្ដីត្រូវការនៅក្នុងក្រុង ឬទីក្រុងមួយ។ សំរាប់រង្វាស់នេះ គណៈកម្ម ការបានរកឃើញក្រុង និងទីក្រុងជាច្រើន ដែលមានយ៉ាងហោច 50% បានគ្របដណ្ដប់ដោយផ្នែកប្រជាជន ដែលមានពិន្ទុ SVI គត់ 0.5 ឬច្រើនជាង។ សហគមន៍ទាំងនេះត្រូវការធនធានបន្ថែម មិនមែនគ្រាន់តែដោះ ស្រាយឥទ្ធិពលដែលបានរង អំឡុងពេលជំងឺ COVID-19 រាតត្បាតឡើយ ប៉ុន្ដែក៏ប្រុងប្រៀបសំរាប់ អាសន្ន សុខភាពសាធារណៈ នៅពេលអនាគតដែរ។

តើហេតុអ្វីវាបានធ្វើឲ្យគត់? គណៈកម្មការ បានជ្រើសរើសធ្វើពិន្ទុ SVI ឲ្យគត់ ដែលគ្រាន់តែក្រោម 0.5 (ធ្វើឲ្យគត់ពី 0.45)

របៀបរង្វាស់បង្កើតថ្នាក់

ជាបន្ទាប់មក ទីក្រុង ឬក្រុងនិមួយៗ នឹងត្រូវបានចាត់តាំងទៅថ្នាក់មួយ ដោយយោងលើចំនួនសរុប នៃរង្វាស់ ខាងលើ ដែលអនុវត្ដដល់វា។ សហគមន៍ដែលមានសេចក្ដីត្រូវការខ្ពស់ជាងគេ នឹងត្រូវបានបែងចែកប្រាក់ច្រើន ជាង។

សំរាប់ឧទាហរណ៍ បើសិនរង្វាស់ទាំងបួនយ៉ាង អនុវត្ដចំពោះទីក្រុង ឬក្រុងមួយ នោះវានឹងត្រូវបានចាត់ទៅថ្នាក់ទី 1 (ត្រូវការខ្ពស់បំផុត) បើសិនពុំមានរង្វាស់ណាមួយខាងក្រោម អនុវត្ដចំពោះទីក្រុង ឬក្រុងមួយទេ នោះវានឹងត្រូវ​បានចាត់ទៅថ្នាក់ទី 5 (ត្រូវការទាបបំផុត)

  • ថ្នាក់ទី 1៖ រង្វាស់ទាំងបួន
  • ថ្នាក់ទី 2៖ រង្វាស់បីណាមួយ
  • ថ្នាក់ទី 3៖ រង្វាស់ពីរណាមួយ
  • ថ្នាក់ទី 4៖ រង្វាស់មួយណាមួយ
  • ថ្នាក់ទី 5៖ ពុំមានរង្វាស់អនុវត្ដ

តារាងខាងក្រោម បង្ហាញវបានចាត់តាំងរង្វាស់ខាងលើ អនុវត្ដទៅលើក្រុង ឬទីក្រុង និងចំពោះថ្នាក់ដែលវា ត្រូវ​បានចាត់។ កំណត់៖ ក្រុង និងទីក្រុង ថ្នាក់ទី 5 មិនបានចុះរាយទេ។

Help Us Improve Mass.gov  with your feedback

Please do not include personal or contact information.
Feedback