អង្គភាពសេវាកម្មជនរងគ្រោះ
VSUនឹងឆ្លើយសំនួរនានារបស់លោក-អ្នក និង
ជួយជាមួយ៖
- គ្រោងការសុវត្ថិភាព
- ការណែនាំក្នុងការរកធនធានផ្សេងៗ
- ការជួយធ្វើអន្តរាគមន៍ពេលមានវិបត្តិ
- ពេលឡើងតុលាការ
- ការសម្របសម្រួលសេវាកម្មសហគមន៍
ដឹងពីសិទ្ធិរបស់លោក-អ្នក
ច្បាប់សិទ្ធិជនរងគ្រោះនៃរដ្ឋម៉ាស្សាជូសេត្សិ៍ផ្តល់ឱ្យជនរងគ្រោះ និងអ្នករួចផុតពីអំពើឧក្រិដ្ឋមានតួនាទីដ៏មានអត្ថន័យមួយនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។1
VSU ជួយទាក់ទងនឹងសិទ្ធិរបស់លោក-អ្នកដើម្បី:
- រកឈ្មោះនិងព័ត៌មានទំនាក់ទំនងរបស់មន្រ្តីអាជ្ញាសង្កេតដែលជាអ្នកត្រួតពិនិត្យបុគ្គលស្ថិតក្រោមអាជ្ញាសង្កេត
- ទៅយកកាលវិភាគពីការបង់សំណង
- យល់ដឹងពីការផ្លាស់ប្តូរនានាទាក់ទងបញ្ជាប្រាក់សំណង
- និយាយនៅក្នុងសវនាការណាដែលប្រាក់សំណងអាចត្រូវបានគេកែប្រែផ្លាស់ប្តូរ
- និយាយជាមួយមន្រ្តីអាជ្ញាសង្កេតមុនពេលប្រគល់របាយការណ៍បច្ចុប្បន្ន
សំណួរដែលគេច្រើនសួរញឹកញាប់
តើអាជ្ញាសង្កេតជាអ្វី?
អាជ្ញាសង្កេតគឺជាការដាក់ទណ្ឌកម្មដោយតុលាការ។ ខណៈដែលស្ថិតក្រោមអាជ្ញាសង្កេត ពិរុទ្ធិករត្រូវតែអនុវត្តតាមវិធានជាក់លាក់ដែលគេហៅថាលក្ខខណ្ឌ។ ពិរុទ្ធិករត្រូវបានគេចាត់តាំងមន្រ្តីអាជ្ញាសង្កេតឱ្យតាមមើល ថាតើពិរុទ្ធិករនោះធ្វើតាមបញ្ជារបស់តុលាការឬអត់។ ខណៈនៅក្រោមអាជ្ញាសង្កេត ពិរុទ្ធិករត្រូវបានគេហៅថាបុគ្គលស្ថិតក្រោមអាជ្ញាសង្កេត។
តើមានអ្វីកើតឡើងប្រសិនបើអ្នកស្ថិតក្រោមអាជ្ញាសង្កេតមិនគោរពតាមបទបញ្ជារបស់តុលាការ?
នៅពេលអ្នកស្ថិតក្រោមអាជ្ញាសង្កេតមិនគោរពតាមបញ្ជារបស់តុលាការ មន្រ្តីអាជ្ញាសង្កេតរបស់ពួកគេអាចជូនដំណឹងដល់ចៅក្រម និងស្នើសុំឱ្យមានសវនាការដែលហៅថា“នីតិវិធីការនៃការល្មើសលក្ខខណ្ឌអាជ្ញាសង្កេត”។
តើអ្វីទៅជាដំណើរនីតិវិធីនៃការល្មើសលក្ខខណ្ឌអាជ្ញាសង្កេត?
“ដំណើរនីតិវិធីនៃការល្មើសលក្ខខណ្ឌអាជ្ញាសង្កេត” គឺជា សវនាការក្នុងតុលាការ។ នៅក្នុងសវនាការ មន្រ្តីអាជ្ញាសង្កេតផ្តល់ភស្តុតាងដើម្បីបង្ហាញថាមានការល្មើសលក្ខខណ្ឌអាជ្ញាសង្កេតមែន។ ប្រសិនបើចៅក្រមសម្រេចថា អ្នកស្ថិតក្រោមអាជ្ញាសង្កេតបានល្មើសលក្ខខណ្ឌ នោះចៅក្រមអាចផ្លាស់ប្តូរ វិធានការ ឬប្តូរលក្ខខណ្ឌ ឬបញ្ជាអោយជាប់ពន្ធនាគារ។
បើសិនជាពិរុទ្ធិករត្រូវគេបញ្ជូនទៅពន្ធនាគារដោយសារតែល្មើសដំណើរនីតិវិធីអាជ្ញាសង្កេត តើខ្ញុំនឹងត្រូវគេជូនដំណឹងពីការដោះលែងពួកគេឬអត់?
ប្រាកដណាស់។ ចូរទាក់ទងអង្គភាពសេវាកម្មជនរងគ្រោះ។ ពួកយើងនឹងជួយលោក-អ្នកឱ្យគេទទួលស្គាល់ និងបានទទួលការជូនដំណឹងពីការដោះលែង។
តើមានព័ត៌មានអ្វីខ្លះដែលខ្ញុំអាចទទួលបានអំពីអ្នកនៅក្រោមអាជ្ញាសង្កេត?
- លក្ខខណ្ឌពីការនៅក្រោមអាជ្ញាសង្កេត
- ការល្មើសធ្ងន់ចំពោះលក្ខខណ្ឌអាជ្ញាសង្កេត
- ដីកា
ព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកនៅក្រោមអាជ្ញាសង្កេតមិនអាចត្រូវគេចែកចាយបានឡើយ
ហេតុអ្វីបានតុលាការត្រួតពិនិត្យខុសគ្នាពីតុលាការដែលអ្នកនៅក្រោមអាជ្ញាសង្កេតត្រូវបានគេផ្តន្ទាទោស?
សេវាកម្មអាជ្ញាសង្កេតរដ្ឋ MA ត្រួតពិនិត្យអ្នកដែលស្ថិតក្រោមអាជ្ញាសង្កេតក្នុងសហគមន៍ដែលពួកគេរស់នៅ។ បើសិនជាអ្នកស្ថិតក្រោមអាជ្ញាសង្កេតផ្លាស់ទៅនៅក្នុងសហគមន៍មួយផ្សេងទៀត ការតាមសង្កេតលើពួកគេអាចត្រូវគេផ្ទេរទៅតុលាការ និងមន្រ្តីអាជ្ញាសង្កេតមួយទៀតដែរ។
តើខ្ញុំនឹងត្រូវគេជូនដំណឹងដែរឬទេ ប្រសិនបើចំនួនប្រាក់សំណងមានការផ្លាស់ប្តូរ?
ត្រូវហើយ, មន្ត្រីទទួលខុសត្រូវអាជ្ញាសង្កេត ឬអ្នកសម្របសម្រួលសេវាជនរងគ្រោះនឹងប្រាប់លោក-អ្នកឱ្យដឹង បើសិនជាមានការផ្លាស់ប្តូរណាមួយ។ ក្នុងនាមជាជនរងគ្រោះនៃអំពើឧក្រិដ្ឋ លោក-អ្នកមានសិទ្ធិជំរាបទៅចៅក្រមនូវអ្វីដែលអ្នកយល់ឃើញពីការផ្លាស់ប្តូរណាមួយ។
តើខ្ញុំទទួលប្រាក់សំណងដោយរបៀបណា?
លោក-អ្នកនឹងទទួលសែកមួយពីការិយាល័យក្រឡាបញ្ជី។
ធនធានទូទាំងរដ្ឋ
សេវាកម្មអាជ្ញាសង្កេតរដ្ឋម៉ាស្សាជូសេត្សិ៍
អង្គភាពសេវាកម្មជនរងគ្រោះ
617-727-5300
ការិយាល័យរដ្ឋម៉ាស្សាជូសេត្សិ៍សម្រាប់ជំនួយជនរងគ្រោះ
កណៈកម្មការជួយដល់ជនរងគ្រោះនិងសាក្សី
617-586-1340
អង្កភាពផ្នែកជំនួយនិងសំណងដល់ជនរងគ្រោះ
ការិយាល័យអគ្គមេធាវី 617-727-2200, លេខបន្ត 2160
សេវាកម្មព័ត៌មាននាយកដ្ឋានយុត្តិធម៌ព្រហ្មទណ្ឌ (DCJIS) –
អង្គភាពសេវាកម្មជនរងគ្រោះ
617-660-4690 or 617-660-4606 (TTY)
នាយកដ្ឋានសេវាកម្មយុវជន (DYS)
អង្គភាពសេវាកម្មជនរងគ្រោះ
617-960-3290
នាយកដ្ឋានពន្ធនាគាររដ្ឋម៉ាស្សាជូសេត្សិ៍ (DOC)
អង្គភាពសេវាកម្មជនរងគ្រោះ
978-369-3618 ឬដោយឥតគិតថ្លៃ, 866-684-2846 or (866) 6VICTIM
គណៈកម្មការដោះលែងដោយមានលក្ខខណ្ឌនៃរដ្ឋម៉ាស្សាជូសេត្សិ៍
អង្គភាពសេវាកម្មជនរងគ្រោះ
508-650-4500
គណៈកម្មការកត់ត្រាពិរុទ្ធិករផ្លូវភេទ (SORB)
អង្គភាពសេវាកម្មជនរងគ្រោះ
978-740-6440 ឬដោយឥតគិតថ្លៃ, 800-936-3426 or (800) 93MEGAN