• This page, កម្មវិធីយុត្តិធម៌បរិស្ថានក្រសួងធនធានកសិកម្មរដ្ឋម៉ាសាជូសេត MDAR (MDAR's Environmental Justice Program), is   offered by
  • Massachusetts Department of Agricultural Resources

កម្មវិធីយុត្តិធម៌បរិស្ថានក្រសួងធនធានកសិកម្មរដ្ឋម៉ាសាជូសេត MDAR (MDAR's Environmental Justice Program)

មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការការពារពីគ្រោះថ្នាក់បរិស្ថាន និងរស់នៅក្នុងបរិស្ថានដែលស្អាត និងមានសុខភាពល្អ។

ក្រសួង MDAR ខិតខំលើកកម្ពស់ និងរួមបញ្ចូលការគិតពិចារណាអំពីយុត្តិធម៌បរិស្ថាន EJ នៅទូទាំងកម្មវិធី គោលនយោបាយ និងសកម្មភាពរបស់ពួកគេ ដើម្បីធានាឱ្យមានការចូលប្រើប្រាស់ស្មើភាព និងការចូលរួមប្រកបដោយអត្ថន័យរបស់មនុស្សទាំងអស់ដែលរស់នៅក្នុងសហគមន៍ Commonwealth ដែលទាក់ទងនឹងនិរន្តរភាពសេដ្ឋកិច្ចកសិកម្ម និងបរិស្ថាន និងការអភិវឌ្ឍន៍ ការអនុវត្ត និងលទ្ធភាពទទួលបានព័ត៌មាន និងធនធានប្រកបដោយសមធម៌។ 

សូមចំណាំ៖ គេហទំព័រ Mass.gov ទាំងអស់ អាចត្រូវបានបកប្រែភាសាដោយស្វ័យប្រវត្តិនៅខាងក្រោម "ជ្រើសរើសភាសា" (“Select Language”) នៅផ្នែកខាងលើនៃអេក្រង់។

សូមចំណាំ៖ គេហទំព័រ Mass.gov ទាំងអស់ អាចត្រូវបានបកប្រែភាសាដោយស្វ័យប្រវត្តិនៅខាងក្រោម "ជ្រើសរើសភាសា" (“Select Language”) នៅផ្នែកខាងលើនៃអេក្រង់។ 

ស្នើសុំការបកប្រែឯកសារក្រសួង MDAR 

អ្វីទៅជាយុត្តិធម៌បរិស្ថាន?

យុត្តិធម៍បរិស្ថាន (Environmental Justice, EJ) គឺផ្អែកលើគោលការណ៍ដែលមនុស្សទាំងអស់មានសិទ្ធិទទួលបានការការពារពីគ្រោះថ្នាក់បរិស្ថាន ហើយរស់នៅ និងសប្បាយរីករាយជាមួយបរិស្ថានដែលស្អាត និងមានសុខភាពល្អ។ យុត្តិធម៍បរិស្ថាន EJ គឺជាការការពារស្មើៗគ្នា និងការចូលរួមប្រកបដោយអត្ថន័យរបស់មនុស្សទាំងអស់ទាក់ទងនឹងការអភិវឌ្ឍន៍ ការអនុវត្ត និងការអនុវត្តច្បាប់បរិស្ថាន បទប្បញ្ញត្តិ និងគោលនយោបាយ និងការចែកចាយប្រកបដោយសមធម៌នៃអត្ថប្រយោជន៍បរិស្ថាន។

“ចំនួនប្រជាពលរដ្ឋយុត្តិធម៌បរិស្ថាន” ត្រូវបានកំណត់ដោយគោលនយោបាយយុត្តិធម៌បរិស្ថាន ដែលចេញដោយការិយាល័យប្រតិបត្តិនៃកិច្ចការថាមពល និងបរិស្ថានរដ្ឋម៉ាសាជូសេត (Massachusetts Executive Office of Energy and Environmental Affairs) នៅឆ្នាំ 2017 និងបានធ្វើបច្ចុប្បន្នភាពនៅខែមិថុនា ឆ្នាំ 2021 ដូចជា 

  1. សង្កាត់ជិតខាងដែលបំពេញតាមលក្ខណៈវិនិច្ឆ័យ 1 ឬច្រើនជាងនេះ៖
    1. ប្រាក់ចំណូលគ្រួសារជាមធ្យមប្រចាំឆ្នាំមិនលើសពី 65 ភាគរយនៃប្រាក់ចំណូលគ្រួសារជាមធ្យមប្រចាំឆ្នាំទូទាំងរដ្ឋ;
    2. ចំនួនប្រជាពលរដ្ឋជនជាតិភាគតិចមាន 40 ភាគរយ ឬច្រើនជាងនេះ;
    3. គ្រួសារខ្វះជំនាញភាសាអង់គ្លេស 25 ភាគរយ ឬច្រើនជាងនេះ ឬ
    4. ចំនួនប្រជាពលរដ្ឋជនជាតិភាគតិចមាន 25 ភាគរយ ឬច្រើនជាងនេះ និងប្រាក់ចំណូលគ្រួសារជាមធ្យមប្រចាំឆ្នាំរបស់សាលាក្រុងដែលសង្កាត់ជិតខាងមានទីតាំងនៅមិនលើសពី 150 ភាគរយនៃប្រាក់ចំណូលគ្រួសារជាមធ្យមប្រចាំឆ្នាំទូទាំងរដ្ឋ; ឬ
  2. ផ្នែកភូមិសាស្រ្តនៃសង្កាត់ជិតខាងដែលកំណត់ដោយលេខាធិការជាចំនួនប្រជាពលរដ្ឋយុត្តិធម៌បរិស្ថានស្របតាមច្បាប់។ 

សិទ្ធិពលរដ្ឋស៊ីវិល និងការមិនរើសអើង៖ ការិយាល័យកិច្ចការថាមពលនិងបរិស្ថាន EEA មិនរើសអើងលើមូលដ្ឋាននៃពូជសាសន៍ ពណ៌សម្បុរ ដើមកំណើត ពិការភាព អាយុ ភេទ ប្រាក់ចំណូល ជាតិសាសន៍ វណ្ណៈ ពិការ ជំនឿសាសនា ឬជំនឿ អត្តសញ្ញាណយេនឌ័រ ទំនោរផ្លូវភេទ ព័ត៌មានហ្សែន ជំនាញភាសាអង់គ្លេស ឬពូជពង្សក្នុងការគ្រប់គ្រងកម្មវិធី ឬសកម្មភាពរបស់ខ្លួន ហើយការិយាល័យមិនសងសឹក ឬបំភិតបំភ័យបុគ្គលណាម្នាក់ ដោយសារពួកគេបានអនុវត្តសិទ្ធិរបស់ពួកគេក្នុងការចូលរួមក្នុងសកម្មភាពដែលត្រូវបានការពារដោយច្បាប់ 40 C.F.R. ផ្នែកទី 5 និង 7 និងសិទ្ធិស៊ីវិលរបស់សហព័ន្ធ និងរដ្ឋជាដែលអាចអនុវត្តបានផ្សេងទៀត និងច្បាប់ និងបទប្បញ្ញត្តិស្តីពីការមិនរើសអើង។ 

យុទ្ធសាស្ត្រយុត្តិធម៌បរិស្ថាន 

ក្រសួង MDAR រីករាយក្នុងការចែករំលែក ការចេញផ្សាយ នៃ យុទ្ធសាស្រ្តយុត្តិធម៌បរិស្ថាន (ជំពូករបស់ក្រសួង MDAR ចាប់ផ្តើមនៅទំព័រ 72)។ យើងសូមថ្លែងអំណរគុណចំពោះមតិយោបល់ដែលទទួលបានមកវិញប្រកបដោយការគិតគូរ និងស្មោះត្រង់ដែលទទួលបានពីកសិករដៃគូ និងអង្គភាពនានាពេញមួយរយៈពេលផ្តល់មតិយោបល់ជាសាធារណៈ។ មតិយោបល់របស់អ្នកបានបង្កើតកំណែចុងក្រោយនៃយុទ្ធសាស្ត្រយុត្តិធម៌បរិស្ថាននៃក្រសួង MDAR ហើយយើងត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តវិធានការប្រកបដោយមហិច្ឆតាដែលបានបង្ហាញនៅក្នុងនោះ។  

ខែកុម្ភៈ ឆ្នាំ 2024 - យុទ្ធសាស្ត្រយុត្តិធម៌បរិស្ថាន 

តើអ្នកណាបានចូលរួមចំណែកការពង្រាងឯកសារនេះ? 

នៅខណៈពេលដែលក្រសួង MDAR បានបញ្ជាក់សេចក្តីព្រាងដំបូងនោះ សេចក្តីព្រាងចុងក្រោយគឺផ្អែកលើមតិយោបល់ជាច្រើនដែលទទួលបាននៅអំឡុងពេលផ្តល់មតិយោបល់ជាសាធារណៈដែលដំណើរការរហូតដល់ខែកុម្ភៈ ឆ្នាំ 2023។ ក្រុមការងារយុត្តិធម៌បរិស្ថាននៃក្រសួង (MDAR’s EJ Task Force) បានវិភាគ បញ្ចូល និងឆ្លើយតបទៅនឹងមតិយោបល់ដែលទទួលបានមកវិញ និងរៀបចំពង្រាងយុទ្ធសាស្ត្រឡើងវិញតាមការសមស្រប។ 

តើខ្ញុំនឹងដឹងដោយរបៀបណានៅពេលដែលក្រសួង MDAR ធ្វើឱ្យមានដំណើរការរីកចម្រើនលើគោលដៅដែលមានបញ្ជាក់ក្នុងយុទ្ធសាស្ត្រយុត្តិធម៌បរិស្ថាន? 

ក្រសួង MDAR នឹងផ្សព្វផ្សាយជាសាធារណៈអំពីវឌ្ឍនភាពលើវិធានការនានានៅក្នុងយុទ្ធសាស្ត្រយុត្តិធម៌បរិស្ថានតាមវិធីដូចខាងក្រោម៖  

  • ចាប់ពីខែធ្នូ ឆ្នាំ 2024 ការិយាល័យយុត្តិធម៌បរិស្ថាន (EJ Office) នឹងចេញផ្សាយរបាយការណ៍អំពីវឌ្ឍនភាពប្រចាំឆ្នាំ។
  • ក្រសួង MDAR ផ្ញើជូនការធ្វើបច្ចុប្បន្នភាពប្រចាំត្រីមាសអំពីវឌ្ឍនភាពដែលបានធ្វើឡើងលើវិធានការសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រយុត្តិធម៌បរិស្ថានតាមរយៈព្រឹត្តិប័ត្រព័ត៌មានយុត្តិធម៌បរិស្ថាន (សូមមើលផ្នែក វឌ្ឍនភាពយុត្តិធម៌បរិស្ថាន និងគំនិតផ្តួចផ្តើម)។ ចុចការយល់ព្រមទទួលព្រឹត្តិប័ត្រព័ត៌មានមើលបញ្ហាកន្លងមក។
  • ក្រសួង MDAR នឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងប្រកបដោយតម្លាភាពតាមអនឡាញ ដើម្បីឱ្យកសិករ និងអង្គភាពដែលចាប់អារម្មណ៍អាចមើលវឌ្ឍនភាពរបស់យើងតាមប្រព័ន្ធមេទ្រិច និងគោលបំណងសំខាន់ៗទាំងនេះ។
  • ក្រុមការងារយុត្តិធម៌បរិស្ថានក្រសួង (MDAR’s EJ Team) បើកដំណើរចូលរួមកិច្ចប្រជុំរបស់អង្គភាពដៃគូ។ សូម get in touch ប្រសិនបើលោកអ្នកចង់ឱ្យយើងធ្វើបទបង្ហាញ និងស្តាប់ពីលោកអ្នកតាមកម្មវិធី និងនិងដំណើរការរីកចម្រើននៃយុត្តិធម៌បរិស្ថានក្រសួង (MDAR’s EJ Program )។  

ខ្ញុំមិនអាចផ្តល់ជូនតម្រូវការទៅក្នុងយុទ្ធសាស្ត្រយុត្តិធម៌បរិស្ថានបានទេ ឥឡូវនេះតើខ្ញុំអាចផ្តល់មតិយោបល់ដែលទទួលបានមកវិញដោយរបៀបណា? 

ក្រសួង MDAR ទទួលយកគំរូមតិយោបល់ដែលទទួលបានមកវិញជាបន្តបន្ទាប់ និងតាមដានតម្រូវការសំខាន់ៗតាមកម្មវិធី និងសេវាកម្មរបស់យើង។ ដើម្បីផ្តល់មតិយោបល់ដែលទទួលបានមកវិញដោយអនាមិក (ឬមិនបញ្ចេញឈ្មោះ) អំពីការងារយុត្តិធម៌បរិស្ថានក្រសួង (MDAR’s Environmental Justice) សូមបំពេញ ការស្ទង់មតិនេះ។ ការិយាល័យ EEA នឹងពិនិត្យមើលឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តយុត្តិធម៌បរិស្ថាន (EJ Strategy) រៀងរាល់បីឆ្នាំម្តង។ 

ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពី យុទ្ធសាស្ត្រយុត្តិធម៌បរិស្ថាន និងរបៀបដែលត្រូវបានអនុវត្ត សូមទាក់ទង Rebecca Davidson តាម Rebecca.Davidson@Mass.gov

យុទ្ធសាស្ត្រព្រាងយុត្តិធម៍បរិស្ថាន និងកំណែបកប្រែភាសា 

យុទ្ធសាស្ត្រ យុត្តិធម៌បរិស្ថានសេចក្តីព្រាងឆ្នាំ 2022 មានជាភាសាខាងក្រោមសម្រាប់មតិសាធារណៈ៖ 

សំណើសុំឯកសារថតចម្លងជាក្រដាសជាភាសាខាងលើ អាចផ្ញើតាមអ៊ីម៉ែលទៅ ej.inquiries@mass.gov ឬផ្ញើជាលាយលក្ខណ៍អក្សរទៅ៖

ការិយាល័យប្រតិបត្តិនៃកិច្ចការថាមពល និងបរិស្ថាន 
100 Cambridge St., Suite 900  
Boston, MA 02114  
ជូនចំពោះ៖ Caroline Lemoine នាយករងនៃយុត្តិធម៌បរិស្ថាន សម្រាប់ការសម្របសម្រួលភាគីពាក់ព័ន្ធខាងក្រៅ (Deputy Director of EJ for External Stakeholder Coordination) 

គោលនយោបាយយុត្តិធម៌បរិស្ថានកន្លងមក 

គោលនយោបាយ យុត្តិធម៌បរិស្ថាន (2017 Environmental Justice Policy) អាចមាននៅក្នុង៖ អង់គ្លេស | Español (អេស្ប៉ាញ) | Português (ព័រទុយហ្គាល់) |繁體中文 (ចិនបុរាណ) | Việt (វៀតណាម) | Kreyòl ayisyen (ហៃទី ក្រេអូល)

គោលនយោបាយយុត្តិធម៌បរិស្ថាន (2002 Environmental Justice Policy) 

សំណើបកប្រែភាសាសរសេរ និងបកប្រែភាសាផ្ទាល់មាត់ 

ស្វែងយល់បន្ថែមអំពីសេវាកម្មចូលប្រើភាសារបស់ក្រសួង MDAR 

វគ្គសិក្សាភាសាអេស្ប៉ាញរបស់ក្រសួង MDAR 

សូមរក្សាការទាក់ទង! 

ព្រឹត្តិបត្រយុត្តិធម៌បរិស្ថាន៖

ចុះឈ្មោះ សម្រាប់ព្រឹត្តិប័ត្រព័ត៌មានយុត្តិធម៌បរិស្ថាន EJ របស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសកម្មភាពយុត្តិធម៌បរិស្ថានរបស់ក្រសួង MDAR។ មើលបញ្ហាពីមុន. 

ការលើកយកគោលគំនិតសំខាន់ៗអំពីកសិករ អ្នកផលិត និងអង្គភាពនៅរដ្ឋម៉ាសាជូសេត MA៖ 

របាយការណ៍អំពីកសិកម្ម និងទីផ្សារ (Farm and Market Report)៖ 

ក្រសួង MDAR ក៏ផ្ញើជូនរបាយការណ៍អំពីកសិដ្ឋាន និងទីផ្សារ (Farm and Market Report) ដែលជាព្រឹត្តិប័ត្រព័ត៌មានប្រចាំពីរខែ ដែលរួមមានអត្ថបទធម្មតា ឬព្រឹត្តិប័ត្រដែលសរសេរដោយមន្ត្រី ដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយសាធារណជន ឬសមាជិកនៃស្ថាប័នរបស់ពួកគេ កម្មវិធី និងបច្ចុប្បន្នភាព ជំនួយ សិក្ខាសាលា និងបច្ចុប្បន្នភាពផ្នែកសិក្សា សារព័ត៌មាន USDA រួមជាមួយនឹងប្រតិទិន និងផ្នែកចាត់ថ្នាក់។ យើងលើកទឹកចិត្តអ្នកណាម្នាក់ដែលចាប់អារម្មណ៍លើវិស័យកសិកម្មនៅរដ្ឋម៉ាសាជូសេត Massachusetts ដើម្បី យល់ព្រមទទួលរបាយការណ៍។ ដើម្បីស្វែងយល់បន្ថែមអំពីរបាយការណ៍កសិកម្ម និងទីផ្សារ (Farm and Market Report ) និងមើលបញ្ហាកន្លងមក សូមចូលទៅកាន់ គេហទំព័ររបស់ពួកគេ។ 

ប្រសិនបើលោកអ្នកចង់រួមចំណែកកាលបរិច្ឆេទ សិក្ខាសាលា ការជូនដំណឹង ព័ត៌មានទាក់ទងនឹងកសិកម្មសម្រាប់របាយការណ៍នាពេលអនាគត សូមផ្ញើសំណើទៅ Richard.LeBlanc@mass.gov.  

សំណុំបែបបទស្តីពីមតិយោបល់ដែលទទួលបានមកវិញ៖ 

ប្រសិនបើលោកអ្នកចង់ដាក់បញ្ជូនមតិយោបល់ដែលទទួលបានមកវិញដោយអនាមិក (ឬមិនបញ្ចេញឈ្មោះ) សូមបំពេញ សំណុំបែបបទស្តីពីមតិយោបល់ដែលទទួលបានមកវិញ

បុគ្គលដែលតែងតាំងផ្នែកយុត្តិធម៌បរិស្ថាន (EJ Point Person) នៃក្រសួង MDAR គឺ Rebecca Davidson ដែលអាចទាក់ទងបានតាមរយៈ Rebecca.Davidson@mass.gov ឬតាមលេខ 857-202-7699. 

ធនធានបន្ថែម 

ចុះឈ្មោះ (Sign up) ដើម្បីទទួលបានបច្ចុប្បន្នភាពយុត្តិធម៌បរិស្ថានពីក្រសួង MDAR 

ការតវ៉ាអំពីយុត្តិធម៌បរិស្ថាន 

សម្រាប់បញ្ហាបារម្ភអំពីយុត្តិធម៌បរិស្ថាន ការតវ៉ា ការសរសើរ ឬគំនិតយោបល់ សូមផ្ញើអ៊ីម៉ែលទៅ៖ EJ.inquiries@mass.gov. សម្រាប់ជំនួយបន្ថែម សូមទាក់ទងការិយាល័យកិច្ចការថាមពល និងបរិស្ថាន EEA នៃយុត្តិធម៌ និងសមធម៌បរិស្ថានតាមព័ត៌មានទំនាក់ទំនងខាងក្រោម៖ 

María Belén Power 

អនុរដ្ឋលេខាធិការយុត្តិធម៌ និងសមធម៌បរិស្ថាន

ការិយាល័យកិច្ចការថាមពលនិងបរិស្ថាននៃយុត្តិធម៌ និង​សមធម៌​បរិស្ថាន 

100 Cambridge Street, 10th Floor 

Boston, MA 02114 

អ៊ីម៉ែល៖ MariaBelen.Power@mass.gov 

(617) 797-5828 

Crystal A. Johnson 

ជំនួយការលេខាធិការយុត្តិធម៌បរិស្ថាន

ការិយាល័យកិច្ចការថាមពលនិងបរិស្ថាននៃយុត្តិធម៌ និង​សមធម៌​បរិស្ថាន 

100 Cambridge Street, 10th Floor 

Boston, MA 02114 

អ៊ីម៉ែល៖ Crystal.A.Johnson@mass.gov 

(857) 505-1254 

Caroline Lemoine 

នាយករងនៃយុត្តិធម៌បរិស្ថាន 

ការិយាល័យកិច្ចការថាមពលនិងបរិស្ថាននៃយុត្តិធម៌ និង​សមធម៌​បរិស្ថាន 

100 Cambridge Street, 10th Floor 

Boston, MA 02114 

អ៊ីម៉ែល៖ Caroline.lemoine@mass.gov 

(857) 378-1703 

ច្បាប់សហព័ន្ធ និងបទបញ្ជាប្រតិបត្តិ 

បទបញ្ជាប្រតិបត្តិស្តីពីយុត្តិធម៌បរិស្ថានរដ្ឋម៉ាសាជូសេត Massachusetts៖

បទបញ្ជាប្រតិបត្តិ (Executive Order 552) បានចេញនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2014 ដែលតម្រូវឱ្យលេខាធិការដ្ឋានចាត់វិធានការក្នុងការលើកកម្ពស់យុត្តិធម៌បរិស្ថាន។ 

ច្បាប់សហព័ន្ធ និងបទបញ្ជាប្រតិបត្តិ 

ការលើកកម្ពស់លទ្ធភាពទទួលបានព័ត៌មាន

ដើម្បីបង្កើនការទទួលបានព័ត៌មានដោយសមធម៌ ក្រសួង MDAR បានបោះពុម្ពសៀវភៅ និងខិតប័ណ្ណដែលផ្តល់ជូននូវទិដ្ឋភាពទូទៅនៃកម្មវិធី និងសេវាកម្មរបស់ទីភ្នាក់ងារ។ ឯកសារទាំងនេះ អាចរកបានតាមការស្នើសុំ ហើយបានបកប្រែជាច្រើនភាសា។ 

ដើម្បីរៀបចំបោះពុម្ពឯកសារនានា សូមទាក់ទង MDAR.EJ@Mass.gov 

Help Us Improve Mass.gov  with your feedback

Please do not include personal or contact information.
Feedback