Massachusetts State Seal An official website of the Commonwealth of Massachusetts Here's how you know

Official websites use .mass.gov

A .mass.gov website belongs to an official government organization in Massachusetts.

Secure websites use HTTPS

A lock icon or https:// means you've safely connected to the official website. Share sensitive information only on official, secure websites.

សេវាកម្មចូលប្រើភាសារបស់ក្រសួង MDAR (MDAR's Language Access Services)

ក្រសួង MDAR ប្តេជ្ញាផ្តល់សេវាកម្មចាំបាច់សម្រាប់បុគ្គលទាំងអស់ ដើម្បីចូលរួមក្នុងកម្មវិធីរបស់យើង រួមទាំងសេវាកម្មភាសាផងដែរ។ ស្វែងយល់បន្ថែមអំពីសេវាកម្មចូលប្រើភាសារបស់ក្រសួង MDAR ដូចខាងក្រោម៖

ប្រសិនបើអ្នកពិបាកយល់ភាសាអង់គ្លេស ជំនួយភាសាឥតគិតថ្លៃមានតាមការស្នើសុំ៖ សូមផ្ញើអ៊ីមែលទៅ Olivia.Palmer@Mass.gov.

គេហទំព័របកប្រែគេហទំព័រ Mass.Gov 

គេហទំព័របកប្រែគេហទំព័រ Mass.Gov

សូមចំណាំ៖ គេហទំព័រ Mass.gov ទាំងអស់ អាចត្រូវបានបកប្រែដោយស្វ័យប្រវត្តិនៅក្រោមកន្លែង "ជ្រើសរើសភាសា" នៅផ្នែកខាងលើបំផុតនៃអេក្រង់។ 

សំណើបកប្រែភាសាសរសេរ និងបកប្រែភាសាផ្ទាល់មាត់ 

ក្រសួង MDAR អាចផ្តល់ជូនការបកប្រែឯកសារដល់សាធារណជន ក៏ដូចជាសេវាកម្មបកប្រែផ្ទាល់មាត់សម្រាប់កិច្ចប្រជុំសាធារណៈ (ដោយផ្ទាល់ ឬតាមអនឡាញ) តាមការស្នើសុំ។ សំណើអាចដាក់ជូនតាមវិធីដូចខាងក្រោម៖ 

ក្រសួង MDAR រក្សា បញ្ជីដំណើរការនៃឯកសារក្រសួងដែលបកប្រែពីមុន

ផែនការចូលប្រើភាសារបស់ក្រសួង MDAR

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ភាសានៅទូទាំងក្រសួង, MDAR បានចេញផ្សាយផែនការចូលប្រើភាសា (Language Access Plan (“LAP”)) ខែកុម្ភៈ ឆ្នាំ 2025។

ផែនការ LAP ខិតខំលុបបំបាត់ឧបសគ្គសម្រាប់អ្នកដែលមានជំនាញភាសាអង់គ្លេសមានកម្រិត (Limited English Proficient (“LEP”)(“LEP”)) ដើម្បីចូលប្រើសេវាកម្មភាសាដែលមានស្រាប់ និងធានាថាបុគ្គលិកទាំងអស់ អាចជួយសមាជិក LEP ក្នុងការចូលប្រើប្រាស់ធនធានទាំងនោះ។ ផែនការ LAP រៀបចំឯកសារចូលប្រើប្រាស់ភាសាសម្រាប់បុគ្គលិក និងបញ្ជាក់វគ្គបណ្តុះបណ្តាលជាទៀងទាត់សម្រាប់បុគ្គលិកថ្មី។

ប្រសិនបើលោកអ្នកមានមតិយោបល់ដែលទទួលបានមកវិញ ឬសំណួរណាមួយ លោកអ្នកអាចបំពេញ សំណុំបែបបទមតិយោបល់ដែលទទួលបានមកវិញនេះ ឬទាក់ទងតាម MDAR.EJ@Mass.gov

ផែនការចូលប្រើភាសារបស់ក្រសួង (MDAR's Language Access Plan) 

02/2025 ចូលប្រើភាសាតាមវេបប៊ីនណា (Language Access Webinar)

នៅខែកុម្ភៈ ឆ្នាំ 2025 ក្រុមការងារយុត្តិធម៌បរិស្ថាននៃក្រសួង (MDAR’s Environmental Justice (EJ) Team) បានរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកបន្ថែមអំពីសេវាកម្មចូលប្រើភាសាដែលអាចមានសម្រាប់សមាជិតដែលមិននិយាយភាសាអង់គ្លេសរបស់យើង។ 

ក្រុមការងារយុត្តិធម៌បរិស្ថាន EJ បានពិនិត្យយ៉ាងលម្អិត…

  • របៀបស្នើសុំការបកប្រែភាសាសរសេរពីក្រសួង MDAR,
  • របៀបស្នើសុំការបកប្រែភាសាផ្ទាល់មាត់សម្រាប់ការហៅទូរស័ព្ទ កិច្ចប្រជុំ ឬព្រឹត្តិការណ៍។
  • ឯកសារដែលបានបកប្រែជាមុនជាច្រើនដែលអាចមានជាសាធារណៈ និង
  • របៀបប្រើបច្ចេកវិទ្យាបកប្រែភាសាតាមអនឡាញរបស់ក្រសួង MDAR។

ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីវេបប៊ីនណា (webinar) ឬកិច្ចខិតខំប្រឹងប្រែងចូលប្រើភាសារបស់យើង សូមទាក់ទងអ្នកសម្របសម្រួលការចូលប្រើភាសារបស់ក្រសួង MDAR៖ Olivia.Palmer@Mass.gov 

វគ្គសិក្សាភាសាអេស្ប៉ាញរបស់ក្រសួង MDAR

នៅក្នុងឆ្នាំ 2024 និង 2025 ក្រសួង MDAR បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនការតភ្ជាប់ភាសា (Language Connections) ដែលជាក្រុមហ៊ុនផ្តល់សេវាបកប្រែភាសាសរសេរ និងបកប្រែភាសាផ្ទាល់មាត់ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន Boston រដ្ឋម៉ាសាជូសេត Massachusetts ដើម្បីរៀបចំ និងរក្សាវគ្គបណ្តុះបណ្តាលភាសាអេស្ប៉ាញតាមអនឡាញសម្រាប់អ្នកគ្រប់គ្រងទីផ្សារកសិករ និងអ្នកលក់។ 

ដើម្បីលើកទឹកចិត្តដល់សិក្សាជាបន្ត និងផ្តល់ជូនព័ត៌មាននេះដល់អ្នកដទៃដែលចាប់អារម្មណ៍ក្នុងការរៀនភាសាអេស្ប៉ាញជាមូលដ្ឋានសម្រាប់បរិយាកាសទីផ្សារកសិករ យើងបានបង្ហោះឯកសារដែលបានរៀបចំឡើងតាមគេហទំព័រមួយ៖

វគ្គសិក្សាភាសាអេស្ប៉ាញរបស់ក្រសួង MDAR 

កំពុងរកមើលសេវាកម្មចូលប្រើប្រាស់?

>ការិយាល័យប្រតិបត្តិនៃកិច្ចការថាមពល និងបរិស្ថាន ធានាការចូលប្រើប្រាស់ប្រកបដោយអត្ថន័យសម្រាប់គោលនយោបាយជនពិការ 

ប្រសិនបើអ្នកមានពិការភាព ជំនួយនិងសេវាកម្មឥតគិតថ្លៃអាចរកបានតាមការស្នើសុំ៖ សូមផ្ញើអ៊ីមែល EEADiversity@mass.gov  ឬទូរស័ព្ទទៅលេខ 617-626-1282។

Help Us Improve Mass.gov  with your feedback

Please do not include personal or contact information.
Feedback