កន្លែង របស់មជ្ឈមណ្ឌលសេវាកម្មតុលាការ
មជ្ឈមណ្ឌលសេវាកម្មតុលាការ មានបើកនៅតាមសាលាជម្រះក្ដីចំនួន 8 ទីតាំង៖
មជ្ឈមណ្ឌលសេវាកម្មតុលាការបែបនិម្មិត
មុនពេលទៅកាន់មជ្ឈមណ្ឌលសេវាកម្មតុលាការក្នុងតំបន់របស់អ្នកដោយផ្ទាល់ សូមរៀបចំជាមុនដោយភ្ជាប់ទៅមជ្ឈមណ្ឌលសេវាកម្មតុលាការនិម្មិតជាមុន ។ អ្នកនឹងអាច៖
- កំណត់ជាមុនថាតើមជ្ឈមណ្ឌលសេវាកម្មតុលាការក្នុងតំបន់មួយអាចជួយអ្នកក្នុងស្ថានភាពរបស់អ្នកបានដែរឬទេ
- ឆ្លើយសំណួរមូលដ្ឋានផ្សេងៗ,
- បំពេញការចុះឈ្មោះ និងពិនិត្យមើលឯកសារនានាដែលអ្នកត្រូវការមុនពេលមជ្ឈមណ្ឌលសេវាកម្មតុលាការអាចជួយអ្នកបាន
- ភ្ជាប់អ្នកទៅកាន់មជ្ឈមណ្ឌលសេវាកម្មតុលាការក្នុងមូលដ្ឋានណាមួយ ក្នុងចំណោមតុលាការទាំងប្រាំបី (8) ហើយជួយរៀបចំអ្នកសម្រាប់សេវាកម្មពីចម្ងាយ ឬសេវាកម្មដោយផ្ទាល់ និង,
- បញ្ជូនអ្នកទៅកាន់ធនធានសហគមន៍ផ្សេងៗ។
តើខ្ញុំអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលសេវាកម្មតុលាការបែបនិម្មិតបានដោយរបៀបណាដែរ?
- សូមចូលរួមជាមួយយើងតាមកម្មវិធី Zoom. បញ្ចូលលេខសម្គាល់សម្រាប់កិច្ចប្រជុំ 1615261140 ឬ
- ហៅទូរសព្ទមកយើងតាមរយៈលេខ (646) 828-7666។ បញ្ចូលលេខសម្គាល់សម្រាប់កិច្ចប្រជុំ 1615261140 បន្ទាប់មកចុចលេខ # #
តើមជ្ឈមណ្ឌលសេវាកម្មតុលាការ អាចជួយខ្ញុំបានដោយរបៀបណាដែរ?
យើង អាច
- ល់ជូនអ្នកនូវព័ត៌មានផ្នែកច្បាប់នានា
- ផ្តល់ជំនួយទៅលើទម្រង់បែបបទតុលាការចំពោះប្រភេទសំណុំរឿងមួយចំនួន
- ព័ត៌មានអំពីច្បាប់ នីតិវិធី និងការអនុវត្តរបស់តុលាការ
- ឯកសារតុលាការ និងការណែនាំជាលាយលក្ខណ៍អក្សរ (ខ្លះផ្តល់ជូនជាភាសាជាច្រើន)
- ផ្តល់ជំនួយដល់អ្នកទៅលើភាសាដែលអ្នកចង់ប្រើ
- ភ្ជាប់អ្នកទៅកាន់ជំនួយផ្នែកច្បាប់ និងជំនួយសហគមន៍ផ្សេងៗ
- កុំព្យូទ័រដែលមានសិទ្ធិចូលប្រើប្រាស់ធនធានតាមប្រព័ន្ធអនឡាញ ដែលផ្តល់ជូនតាមលំដាប់អ្នកមកមុនទទួលបានមុន
យើងមិនអាច
- ផ្តល់ដំបូន្មានផ្នែកច្បាប់ដល់អ្នក ឬធ្វើជាតំណាងអ្នកនៅក្នុងតុលាការ
- ជួយអ្នកបន្ថែម ទោះបីជាអ្នកមានមេធាវីហើយក៏ដោយ
- ជួយអ្នកក្នុងការរៀបការចំខ្លួន ឬស្វែងរកព័ត៌មានផ្សេងៗ សម្រាប់ការជំនុំជម្រះក្តី
- ប្រាប់អ្នកពីស្ថានភាព ឬទស្សន៍ទាយពីលទ្ធផលនៃសំណុំរឿងរបស់អ្នកជាមុន
មជ្ឈមណ្ឌលសេវាកម្មតុលាការ មិនអាចបម្រើសេវាកម្មជូន គ្រប់ប្រភេទសំណុំរឿងបានទេ
ឧទាហរណ៍ ពីប្រភេទសំណុំរឿង ដែលយើងអាចបម្រើសេវាកម្មជូនបានរួមមាន៖
- សំណុំរឿងពាក់ព័ន្ធនឹងគ្រួសារ (ការលែងលះប្តីប្រពន្ធ ការចិញ្ចឹមបីបាច់កូន ការជួយឧបត្ថម្ភកូន ពេលវេលាឱពុកម្តាយដែលមិនបានចិញ្ចឹមបីបាច់កូន សម្រាប់កូន)
- ការផ្លាស់ប្តូរឈ្មោះ ឬការកែតម្រូវ កំណត់ត្រាសំខាន់ៗ
- ការគ្រប់គ្រងដោយស្ម័គ្រចិត្ត
- សំណុំរឿងពាក់ព័ន្ធនឹង ម្ចាស់ផ្ទះ/អ្នកជួល
- ដីកាបង្គាប់លើការការពារ/ការទប់ស្កាត់ការរំលោភបំពាន ឬដីកាបង្គាប់លើការបៀតបៀននានា
- ការបង្ខាំងតាមបែបរដ្ឋប្បវេណី/ផ្នែកទី 35
- ការទាមទារសំណងតូចតាច
ឧទាហរណ៍ពីប្រភេទសំណុះរឿងមួយចំនួន
ដែលយើងមិនអាចផ្តល់សេវាកម្មជូនបានរួមមាន៖
- ការប្តឹងតវ៉ា ផ្លូវការ/ក្រៅផ្លូវការ ពាក់ព័ន្ធនឹងអចលនទ្រព្យ
- បណ្តឹងសាទុក្ខ
- ពាក់ព័ន្ធនឹងការយកកូនមកចិញ្ចឹម
- អន្តោប្រវេសន៍
- សំណុំរឿងពាក់ព័ន្ធនឹងតុលាការអនីតិជន
- តុលាការសហព័ន្ធ និង
សំណុំរឿងនៅក្នុងរដ្ឋ/ខោនធីផ្សេងទៀត